មួយរយៈចុងក្រោយមកនេះ តារាសម្ដែងស្រីស្រស់ Diana Flipo កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ជាមួយនឹងទេពកោសល្យ សមត្ថភាព
ជាពិសេស នាងថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ គួរជាទីចាប់អារម្មណ៍ពីមហាជនជាច្រើន ផងដែរ។ ដោយឡែក ក្រៅពីមានរូបសម្រស់ ដែលធ្វើឲ្យនាងមានប្រជាប្រិយភាពហើយ តារាស្រីរូបនេះ
ថែមទាំងមានការរៀបចំខ្លួនយ៉ាងទាក់ទាញ គ្រប់ពេលវេលា មិនថាពេលចូលរួមកម្មវិធី ឬទៅធ្វើដំណើរកម្សាន្តនៅកន្លែងណាមួយនោះទេ ស្ទាយ៍តែងខ្លួនរបស់នាង តែងតែទទួលបានការពេញចិត្តពី ហ្វេនៗជានិច្ច។ ពិតណាស់ជីវិតរបស់នាង
រស់នៅជាមួយភាពមានបាន ឡូយឆាយ ហុឺហារ ហាយសូរ លុយចាយពេញៗដៃ ហើយគឺជាសេដ្ឋីនីទៀតនោះ មិនមែននាងទទួលបានចំណូលតែការសម្ដែងមួយមុខនោះទេ។ តាមពិតតារាស្រីរូបនេះក៏ជាទាយាទស្នងមរតករាល់លានពីឪពុកម្តាយផងដែរ។
តាមប្រភពព័ត៌មាន គ្រួសាររបស់តារាស្រី Diana គឺជាអ្នកមានលំដាប់ប្រទេស ដែលមានសិប្បកម្មតម្បាញ ហូល ផាមួងថៃ ដ៏ធំមួយ ស្ថិតក្នុងខេត្ត ឧត្តនឋានី។ ជាមួយនឹងជីវិតដ៏ហាយសូរ និង មានទ្រព្យស្តុកស្តម្ភនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រលួចច្រណែននាងជារឿយៗ៕ សូមមើលរូបភាពខាងក្រោម៖