បានកូនណា តពូជ! ល្បីខ្លាំង លុយហូរហៀរ តែតារាប្រុស Bird Thongchai អាយុ ៦២ឆ្នាំហើយ អត់ព្រមយកប្រពន្ធ ព្រោះត្រឹមតែរឿងចឹងសោះ

0

តារាចម្រៀងសម្លេងពីរោះរណ្តំលោក Bird Thongchai ហៅបានថាជាកំពូលតារាចម្រៀងលំដាប់ថ្នាក់លេខ១ ប្រចាំប្រទេសថៃ ព្រោះលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះអស់រយៈពេល ៤០ ឆ្នាំមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នតារាចម្រៀងជើងចាស់លោក Bird Thongchai មានអាយុ ៦២ ឆ្នាំហើយ តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែមាននៅក្នុងដួងចិត្តអ្នកគាំទ្រស្ទើរតែគ្រប់វ័យ។ ពិតណាស់សូមជម្រាបប្រវត្តិលោកទ្រួសៗ មុនឈានមកដល់ជាកំពូលតារាចម្រៀងល្បីបំផុតប្រចាំប្រទេសថៃ តារាប្រុសរូបនេះ គឺជាកូនកសិករក្រីក្រ រកហូបសឹងមិនបាន ដោយរកព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

មានពេលមួយ Bird បានដាក់ការងារធ្វើជាអ្នកបើទ្វារសណ្ឋាគារមួយកន្លែង ដើម្បីរកចំណូលជូនគ្រួសារ។ ដោយសារតែបុណ្យវាសនា ជាពិសេសទេពកោសល្យ នៅពេលដែលលោកទទួលភ្ញៀវធំៗចូលមក លោកតែងធ្វើឲ្យភ្ញៀវសើចសប្បាយ Bird ក៏ត្រូវបានភ្ញៀវនៅក្នុងសណ្ឋាគារ ដែលមានអាជីពជាអ្នកដឹកនាំរឿងម្នាក់ឃើញ ហើយពេញចិត្តនឹងរូបសម្រស់របស់លោកជាខ្លាំង ព្រមទាំងបានហៅលោកឱ្យទៅសម្តែងរឿងជាមួយទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

រហូតដល់ពេលមួយលោកទទួលបានឱកាសល្អមួយទៀតពីម្ចាស់ផលិតកម្មល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ដោយបានណែនាំលោកឱ្យប្រលងធ្វើជាអ្នកចម្រៀងក្នុងផលិតកម្មរបស់លោក។ ពេលនោះ Bird ក៏បានសម្រេចចិត្តស្រវាប្រឡូកនៅក្នុងវិស័យជាអ្នកចម្រៀងវិញម្ដង ដោយបានសម្រេចចិត្តចូលរួមនៅក្នុងការប្រកួត។ ជាលទ្ធផល លោកទទួលបានជ័យលាភីលេខ ១ និង ល្បីឈ្មោះពីពេលនោះមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដែលមកទល់នឹងពេលនេះ លោកបានក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម មានឈ្មោះល្បីល្បាញ និងអាចបម្រើអារម្មណ៍ទស្សនិកជនស្ទើរគ្រប់ផ្នែកនៃសិល្បៈដូចជា ច្រៀង សម្តែង ឬ ពិធីករនោះទេ លោកអាចធ្វើបានគ្រប់យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ពិតណាស់ជីវិតលោកពិតជាជោគជ័យ លុយចាយហូរហៀរ អាយុវិញគឺ ៦២ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់នៅអ៊េមខ្លាំង មិនចាញ់យុវ័យប៉ុន្មានឡើយ ទាស់តែម្យ៉ាងទេ គឺលោកមិនមែនប្រពន្ធឡើយ។ ចំពោះមូលហេតុដែលគ្មានប្រពន្ធបែបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការប្រាប់បង្ហាញពីប្អូនរបស់លោក បានឱ្យដឹងថា អាចនិយាយថាលោកជាមនុស្សឆ្កួតនឹងការងារ ជាមនុស្សមិនសូវមានពេលវេលាឡើយ មួយថ្ងៃៗលោកគិតតែពីការងាររបស់លោក និង ហាត់ប្រាណ ហើយគាត់ក៏ជាមនុស្សដែលមានក្តីសុខខ្លាំងជាមួយការងារណាស់ ទើបលោកមិនបានគិតដល់រឿងរៀបការ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​