ទោះជាមានវ័យកាន់តែច្រើន តែ Nune Woranuch នៅតែជាតារាសម្ដែងម្នាក់ ដែលទទួលបានការពេញចិត្តពីទស្សនិកជន ព្រោះក្រៅពីមានទេពកោសល្យសម្ដែងហើយ
តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ និងការលេងខ្លួនកាន់តែទាក់ទាញខ្លាំងឡើង ដើម្បីពញ្ញាក់អារម្មណ៍ហ្វេនៗជានិច្ច។ ចំពោះលើកនេះវិញ កាន់់តែខុសប្លែកពីរាល់ដង បន្ទាប់ពី Nune បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម
ស្រែកហ៊ោយ៉ាងខ្លាំង នៅពេលដែល តារាស្រីមានអាយុ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំរូបនេះ ជិះស្គីបង្ហាញដងខ្លួននាង ពិតជាស្លីមស្អាត និងគួរឲ្យសរសើរដែលតារារូបនេះពូកែថែខ្លួនេងបានល្អយ៉ាងដូច្នេះ។
មិនតែប៉ុណ្ណោះ គ្រប់សន្លឹករូបភាពដែលតារារូបនេះជិះស្គីមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងបង្ហាញកាយវិការជិះស្គីយ៉ាងស្ទាត់ជំនាញ ព្រមទាំងបញ្ចេញរាងស៊ិចស៊ីបែបនេះ៕ សូមមើលរូបភាពខាងក្រោមនេះ៖