លោក Montree Jenuksorn គឺជាតារាប្រុសគ្រាប់ពេជ្រជើងចាស់ម្នាក់ដែលមានសមត្ថភាពអស្ចារ្យ យសម្ដែងបានគ្រប់ទម្រង់ មិនថាតួអង្គកាច ឬ ស្លូតនោះទេ សុទ្ធសឹងតែតារាប្រុសរូបនេះសម្ដែងសមទាំងអស់។
សព្វថ្ងៃតារាប្រុសរូបនេះ មានអាយុ ៦៦ ឆ្នាំហើយ ទើបលោកហ៊ានទម្លាយឯកជនរបស់ខ្លួន នៅក្នុងកម្មវិធីមួយ ក្នុងការលាតត្រដាងសេចក្តីស្រលាញ់ចំពោះភរិយារបស់ខ្លួន ដែលមានជាង ៤០ឆ្នាំមកហើយ។
លោកបានបង្ហើបឱ្យដឹងថា លោកមានមិត្តស្រីតែម្នាក់គត់ ដែលបច្ចុប្បន្ននេះ នាងគឺជាភរិយារបស់លោកនេះឯង។ លោកបានបន្ថែមទៀតថា យើងទាំងពីរ ធ្លាប់ជាមិត្តនឹងគ្នានៅសាកលវិទ្យាល័យ និងបានសិក្សាជាមួយគ្នា
ហើយក៏បានចូលចិត្តមិត្តស្រីរបស់ខ្លួន។ យ៉ាងណាមិញ ជាង៤០ឆ្នាំមកនេះ តារាប្រុស ក៏បានបង្ហាញពីភាពលំបាក ព្រោះអ្នកទាំងពីរមិនចូលចិត្តឈ្លោះជាមួយអ្នកណាទេ ដែលគិតថា វាគឺជាការខ្ជះខ្ជាយពេលវេលាជីវិត និងមនុស្សក្នុងគ្រួសារកាន់តែច្រើន ផងដែរ។
សូមជម្រាបបន្តិចថា មិនត្រឹមមានជំនាញតែសម្ដែងល្អមួយមុខ សម្រាប់តារាប្រុសរូបនេះគឺមានជំនាញច្រើនយ៉ាងគួរឱ្យកត់សម្គាល់។ តារាប្រុសជើងចាស់រូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ហើយក៏បានធ្លាប់ធ្វើជាគ្រូបង្រៀនឯកទេស Modern Drama នៅសាកលវិទ្យាល័យ សិល្បៈ ណាខនប៉ាធំ ផងដែរ៕ សូមមើលរូបភាពខាងក្រោម៖