គូស្នេហ៍សិល្បៈចាស់វស្សា តារាចម្រៀងដ៏ល្បីឈ្មោះរបស់ថៃ Jetrin Wattanasin និងភរិយាដែលជាតារាសម្ដែងស្រីដ៏ប៉ិនប្រសប់ Kejmanee ជាប់ងារជាគ្រួសារដែលមានសមាជិក ប៉ាម៉ាក់ កូន ស្អាតៗ និងជាគ្រួសារតារាដែលមានអ្នកចាំតាមដាន និងគាំទ្រច្រើនប្រចាំប្រទេសថៃ។
ជានិច្ចជាកាលគេតែងតែឃើញ Jetrin Wattanasin និង Kejmanee បង្ហោះរូបភាព ឬវីដេអូគ្រួសារយ៉ាងរីករាយ។ ព្រមទាំងបង្ហាញពីភាពល្ហែមល្ហែមមិនថាជីវិតប្តីប្រពន្ធ ឬជាមួយកូនៗសង្ហារទាំងបីនោះទេ។
តារាប្រុសជើងចាស់រូបនេះ មានកូនកម្លោះបីនាក់ មួយៗសុទ្ធតែមានរូបសម្បត្តិសង្ហាតែម្ដង ជាពិសេស អាចច្រៀងនិងរាំដូចឪពុកថែមទៀតផង ដោយ Jaonaay Jaokhun និង Jaosamut ជាកូនដែលមានប្រជាប្រិយ និងការគាំទ្រខ្ពស់ពីមហាជនគួរឱ្យកត់សម្គាល់ដូចគ្នា។
ចំពោះការសិក្សាវិញ កូនច្បង Jaonaay, Jaokhun ត្រូវបានតារាប្រុសរូបនេះ បញ្ជូនទៅរៀននៅឯសាលា Mill field នៅចក្រភពអង់គ្លេស ដោយក្នុងមួយឆ្នាំតម្លៃប្រមាណជាង ៥៣៣ ០០០ បាត ក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់។
ចំណែកឯ Jao samut គឺសិក្សានៅសាលាអន្តរជាតិ Ascot International School ក្នុងទីក្រុងបាំងកក ប្រទេសថៃមួយឆ្នាំតម្លៃចន្លោះពី ៣៤៨ ០០០ ដល់ ៤៦៥ ០០០ បាត។ សរុបចំនួនថ្លៃសិក្សារបស់កូនទាំង ៣ ក្នុងមួយឆ្នាំអាចចំណាយប្រមាណជាង ១ ៥៣១ ០០០ បាត គិតជាដុល្លារ ប្រមាណជាង ៤ ម៉ឺន ៦ ពាន់ ដុល្លារ៕