តារារ៉េបថៃ Sprite អាយុទើប ១៥ ឆ្នាំ អាចរកលុយទិញផ្ទះវីឡាតម្លៃរាប់លាន ហើយនេះគឺជាចំណូលរបស់តារាវ័យក្មេងរូបនេះ

0

មហាជនខ្លះប្រាកដជា បានស្គាល់មកហើយ ពីតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំស្រុកថៃគឺ Sprite អាយុ ១៥ ឆ្នាំ រស់នៅខេត្ត Chachoengsao ប្រទេសថៃ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់តារារ៉េបវ័យក្មេងរូបនេះវិញ មុននឹងឈានជើងក្លាយជាតារារ៉េបល្បី និង មានមហាជនស្គាល់រាប់លាន់នាក់នោះ គឺរូបគេបានឆ្លងកាត់ជីវិតលំបាក់ជាច្រើនស្ទើរមិនគួរឱ្យជឿ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ កាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា Sprite ដំបូងឡើយគ្រាន់តែជាកូនអ្នកអនាម័យនៅក្នុងមន្ទីរពេទ្យមួយកន្លែងតែប៉ុណោះនៅក្នុងប្រទេសថៃ និង មានឪពុកជាអ្នកបើកឡានដឹកភ្ញៀវឱ្យគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ Sprite វិញ ទំនេរពីការសិក្សា តែងលក់ពោតផ្ទុះតាមផ្លូវ និងតាមការប្រគុំតន្រ្តីនានានៅក្នុងស្រុក ពេលយប់។ យ៉ាងណាមិញ ពាក្យចាស់លោកពោលថា «វាសនាមនុស្សមិនអាចមើលឃើញទេ» នៅអាយុ ១២ ឆ្នាំ Sprite បានចូលរួមនៅក្នុងកម្មវិធីល្បីរបស់ថៃមួយដែលមានឈ្មោះថា «Super 10»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីនោះ តារាប្រុសរូបនេះ បានបញ្ចេញសមត្ថភាពច្រៀងជាលើកដំបូង ដើម្បីដូរយកគ្រែពីរជាន់ឱ្យម្តាយ ព្រោះគ្រានោះ ជីវភាពគ្រួសាររបស់ Sprite ខ្វះខាតខ្លាំង ផ្ទះលិចទឹក គ្មានគ្រែសម្រាកស្រួលបួលឡើយ។ អ្វីដេលភ្ញាក់ផ្អើលនោះ ចាប់តាំងពី Sprite បានបញ្ចេញសមត្ថភាពនៅកម្មវិធី «Super 10» នោះមក រូបគេក៏ចាប់ផ្តើមទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសំឡេងច្រៀងយ៉ាងគ្រលួច ហើយថែមទាំងទទួលបានការអាណិតស្រឡាញ់ពេញចិត្តពីមហាជនជាច្រើន រហូតមានប៉ុស្តិ៍ទូរទស្សជាច្រើនបានហៅគេទៅចូលរួមកម្មវិធីរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលធ្វើឱ្យ Sprite កាន់តែល្បីរន្ទឺរខ្លាំងរហូតធ្វើឱ្យមហាជនចាំមុខមិនភ្លេចនោះគឺ អំឡុងតារាប្រុសវ័យក្មេងរូបនេះ ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងតារារ៉េបដែលមានឈ្មោះថា « Show Me The Money Season 2 » ។ ស្ទីលច្រៀងរ៉េបដ៏ទាក់ទាញរបស់ Sprite បានធ្វើឱ្យរូបគេទទួលបានជ័យលាភីនៅក្នុងកម្មវិធីល្បីមួយនេះថែមទៀតផង។ អ្វីដែលចាប់អារម្មណ៍ បើគិតពីរយៈពេលនៃការឈានជើងចូលសិល្បៈ Sprite ទើបតែប្រឡូកត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ តែតារាវ័យក្មេងនេះឆក់បានប្រជាប្រិយភាពល្បីរន្ទឺក្នុងវិស័យសិល្បៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Sprite បានផ្លាស់ប្តូជីវិតមកកាន់តែឆ្ងាយ រហូតអ្នកគាំទ្រគ្រប់គ្នានឹកស្មានមិនដល់ ពោលគឺពីកុមារលក់ពោតផ្ទុះតាមវត្ត ក្លាយខ្លួនជាតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំប្រទេសថៃ។ កន្លងមក រាល់បទចម្រៀងដែល Sprite ច្រៀងមួយបទៗ មានការគាំទ្រយ៉ាងផុសផុលពីបណ្ដាមហាជនទាំងក្នុង និង ក្រៅប្រទេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកចំណូលដែលតារារ៉េបវ័យក្មេងរូបនេះរកបានក្នុងឆ្នាំ ២០២១ គឺមានចំនួន ៣មុឺនដុល្លារអាមេរិក ហើយក្នុងឆ្នាំ ២០២២ Sprite អាចរកចំណូលបាន ជាង ៤មុឺនដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រ popnable៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​