Cris Horwang គឺជាតារាសម្ដែងស្រីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗនាពេលបច្ចុប្បន្ននេះ។ គួររំលឹកផងថា នាងគឺជាតារាស្រីមួយរូបដែលនិយមតែងខ្លួនបែបស៊ិចស៊ី
ហាយសូរសុីវីល័យបែបយុវវ័យសម័យថ្មីដោយបូកផ្សំជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ រឹតតែធ្វើឱ្យប្រិយមិត្តបាក់ចិត្តលង់នឹងសម្រស់របស់នាងទ្វេដង។ មួយវិញទៀត នាងគឺជាតារាស្រីមួយរូប
ដែលពោរពេញដោយទេពកោសល្យដ៏បុិនប្រសប់របស់នាងមិនថាសម្ដែងភាពយន្តបុរាណឬសម័យនោះទេ ពោលគឺសាកសមឥតទាស់តែម្ដង។ ដោយភាពជោគជ័យក្នុងវិថីសិល្បៈធ្វើឱ្យតារាស្រីរូបនេះ មានទ្រព្យសម្បតិ្តហូរហៀរ រស់នៅក្នុងផ្ទះល្អប្រណីត ឡានជិះទំនើបៗ ជាពិសេស នាងថែមទាំងមានយន្តហោះផ្ទាល់ខ្លួនឯងទៀតផង។
ពិតណាស់ជីវិតរបស់នាងគឺមានគ្រប់យ៉ាង តែអស់តែម្យ៉ាងទេ ដោយសារតារាស្រីមានវ័យ ៤១ ឆ្នាំរូបនេះ នាងមិនទាន់គិតគូជីវិតក៏ដោយ ក៏នាងហាក់មិនសូវខ្វាយខ្វល់ឡើយ ពោលអាចនិយាយបានថានាងមានស្ទើរតែមិនខ្វះទៅហើយក្នុងមួយជីវិតរបស់នាងនេះ៕ សូមមើលរូបភាពខាងក្រោម៖