ពិតណាស់ គ្មានការជួបជុំណាដែលថាមិនបែក គ្រាន់តែកើតឡើងក្នុងហេតុផលផ្សេងៗគ្នាប៉ុណ្ណោះ ហើយគ្រប់គ្នាក៏មិនអាចនៅជាប់គាំងជាមួយនឹងបញ្ហាដែលបានកើតមានឡើងនោះទេ។
ជាក់ស្ដែង បើក្រលេកមើល តារាស្រីថៃ នាង Bella ដែលទើបនឹងបែកបាក់ស្នេហា ក៏នៅតែរក្សាជំហរថែមទាំងបន្តទៅមុខបានយ៉ាងរហ័ស។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Bella ក៏បានបន្តធ្វើឲ្យសកម្មភាពយ៉ាងរីករាយថែមទៀត
ដោយបានទៅវិស្សមកាលក្នុងដំណើរកម្សាន្តទៅប្រទេសស្វីស កាលពីថ្មីៗកន្លងទៅនេះ។ ជាពិសេសនាងក៏តែងមាន សកម្មភាពជាប្រចាំ ដោយបានបង្ហោះរូបថតដ៏ស្រស់ស្អាតនៅលើ Instagram បង្ហាញឲ្យអ្នកគាំទ្រជាច្រើនបានឃើញ ។
ជាពិសេស ដូចរូបភាព ក្នុងឈុតសនៅមាត់សមុទ្រនេះ អាចនិយាយបានថា នេះគឺជាទិដ្ឋភាពដ៏មានក្ដីសុខសាជាថ្មីម្ដងទៀតជាមួយនឹងស្នាមញញឹមដ៏រីករាយ របស់តារាស្រីរូបនេះ ដែលមនុស្សជាច្រើន កំពុងតែរងចាំមើល ព្រមទាំងបង្ហាញពីភាពសប្បាយរីករាយជាមួយគ្នា បន្ទាប់ពីដំណឹងបែកបាក់គូស្នេហ៍ត្រូវបានលាតត្រដាងជាផ្លូវការ៕ សូមទស្សនារូបភាពខាងក្រោម៖