Taylor Swift ជាតារាស្រីដ៏ល្បីរន្ទឺពេញពិភពលោក ហើយនាងតែងតែយករឿងរ៉ាវផ្ទាល់ខ្លួននិពន្ធចេញជាបទចម្រៀង ហើយនេះជាចំណុចពិសេសមួយដែលធ្វើឲ្យអ្នកគាំទ្របាក់ចិត្តស្រឡាញ់ ហើយចម្រៀងមួយបទៗក៏ទទួលបានជោគជ័យខ្លាំងផងដែរ។
ដោយឡែកនិយាយពីសង្សារចាស់របស់នាង គឺតារាសម្តែងប្រុស Taylor Lautner វិញ វាជារឿងដ៏ឈឺចាប់មួយសម្រាប់នាង។ ដោយសារតែគូស្នេហ៍ឈ្មោះដូចគ្នានេះ សាងភាពផ្អែមល្ហែមបានពីរខែប៉ុណ្ណោះ ដោយខាងប្រុសជាអ្នកសុំបែក។
ក្នុងបទចម្រៀង “Back to December” Taylor Swift បានបង្ហាញអារម្មណ៍សុំទោសទៅកាន់អតីតមិត្តប្រុសដែលមានស្បែករាងស្រគាំ និងមានស្នាមញញឹមទាក់ទាញ ចំពោះរឿងគ្រោតគ្រាតដែលកើតមាននៅយប់មួយអំឡុងពេលនៅស្រឡាញ់គ្នា
ហើយម្នាក់ដែលបានរៀបរាប់នោះអាចជឿបានថាជា Taylor Lautner។ នាងពិតជាសោកស្ដាយ និងបង្ហាញតាមរយៈចម្រៀងខាងលើនេះ ដោយសារតែ Lautner ហាក់ស្រឡាញ់ Taylor ជាងនាងស្រឡាញ់លោក ដោយភាគច្រើន
លោកតែងតែឆ្លៀតការងារដើម្បីទៅជួបមុខនាងរហូត ប៉ុន្តែនាងមិនបានធ្វើដើម្បីលោកវិញទេ ហើយថែមទាំងមិនយកចិត្តទុកដាក់ខ្វល់ខ្វាយជាមួយលោកថែមទៀតផង។ ព្រោះតែបាត់បង់បុរសដ៏ល្អនេះហើយ ទើបមកទល់នឹងពេលនេះ
នាងបានរម្លឹកនឹករលឹកដល់សង្សារចាស់រូបនោះ ដែលល្អពេកហើយសម្រាប់នាង។ នាងសោកស្ដាយដែលមិនចេះថែមនុស្សល្អក្បែរខ្លួន ដល់ពេលបាត់បង់ទើបស្ដាយក្រោយ នឹងបានតែងចម្រៀង “Back to December” ទុកជាការសុំទោសថែមទៀតផង៕