គឺជាគូស្នេហ៍ដ៏ពេញនិយមមួយទៀតហើយដែលអ្នកគាំទ្រជាច្រើនតែងតែធ្វើការតាមដាន និងរង់ចាំពីដំណឹងល្អ រវាងតារាសម្ដែងស្រី Pancake Khemanit និងគូស្នេហ៍ប៉ូលីស
លោក Mee Saksunthorn ខណៈដែលអ្នកទាំងពីរបានបញ្ចេញសកម្មភាពដ៏ផ្អែមល្ហែមជាបន្តបន្ទាប់ បង្ហាញពីទំនាក់ទំនងដ៏ល្អគួរឲ្យចាប់អារម្មណ៍។ យ៉ាងណាមិញ ក្រោយពីមើលចិត្តថ្លើមគ្នាអស់រយៈពេល ១០ឆ្នាំមកនេះ
ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើនមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ នៅពេលដែលអ្នកម្ដាយរបស់តារាស្រី Pancake បានបើកបង្ហើបពីរឿងរ៉ាវជាលើកដំបូង អំពីផែនការរៀបអាពាហ៍ពិពាហ៍របស់
Pancake និង គូស្នេហ៍ ថែមទៀតផង។ Pancake បានទម្លាយថ្ងៃរៀបការឱ្យដឹងថា គ្រួសារទាំងសងខាងបាននិយាយគ្នារួចរាល់ហើយ ចំពោះរឿងរៀបការ បើតាមសម្ដីរបស់ Pancake ចង់រៀបចំសមល្មម អាស្រ័យទៅលើស្ថានភាព
ចង់រៀបចំវាបែបងាយៗ សាមញ្ញៗ មិនចាំបាច់ធំដុំពេកក៏បាន។ ប៉ុន្តែខាងប្រុសគាត់អាចមានគំនិតផ្សេង ដែលជាហេតុធ្វើឱ្យរឿងនេះត្រូវគិតប្រើពេលវេលាយូរ ព្រោះតែវាជាពេលសំខាន់បំផុតក្នុងជីវិតគូ៕ សូមមើលរូបភាពខាងក្រោម៖