ប្រុសស្អាតចឹងមែន! តារាថៃ Aonsarawut ត្រូវស្រីក្មេងសុំចិញ្ចឹម ដោយម្ដងជះលុយអោយ…

0

បើនិយាយពីតារាសម្ដែងថៃក្នុងទសវត្សរ៍ ៩០ មហាជនប្រហែលជាបានស្គាល់រួចមកហើយលោក Aonsarawut ដែលជាតារាប្រុសជើងចាស់រូបសង្ហាសាច់ដុំកង់ៗ ទទួលបាននូវប្រជាប្រិយភាពខ្លាំងមកទល់នឹងបច្ចុប្បន្ន ខណៈដែលទេព្យកោសល្យនៅតែល្អ និង រូបសម្បត្តិនៅតែស្រស់សង្ហា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានវ័យ ៤៤ ឆ្នាំ ក៏ពិតមែន ប៉ុន្តែតារារូបនេះហាក់ដូចជាថែបាននូវរូបសម្រស់របស់ខ្លួនបានយ៉ាងស្រស់ស្អាត ជាពិសេសមានស្រីៗមិនតិចទេដែលលង់លើរូបលោក ។ យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ការចាប់អារម្មណ៍មួយ បន្ទាប់ពីលេចឮដំណឹងថាតារាប្រុសជើងចាស់រូបសង្ហារូបនេះមានស្រីសុំចិញ្ចឹមផ្តល់លុយឱ្យ ៣ លានបាត​ ដែលស្មើប្រមាណជាជិត ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមនឹងមានព័ត៌មានបែបនោះមក កន្លងទៅនេះ លោក Aonsarawut ក៏បានចេញមុខមកបកស្រាយថា លោកពិតមិនអាចទទួលយកបានឡើយនូវការផ្ដល់ជូននោះ លោកអរគុណចំពោះបុគ្គលនោះដែលមានទឹកចិត្តស្រឡាញ់រាប់អានលោកចង់ជួយលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែសម្រាប់លោក គឺសុខចិត្តប្រឹងប្រែងធ្វើការដោយកម្លាំងញើសឈាមខ្លួនឯង ទោះបីតិចច្រើនក្ដីវាជាការខិតខំចេញពីលោកផ្ទាល់ ។ណាមួយ លោកចង់មានមោទកភាពលើជីវិតរបស់លោក ទោះបីជានឿយហត់តែលោកក៏សប្បាយចិត្ត សម្រាប់រូបលោកសូមរាប់គ្នាជាមិត្ត ជាបងប្អូនក៏គ្រប់គ្រាន់ហើយ តែបើថាលើសពីនោះលោកក៏មិនអាចដែរ ទោះបីជាជនជាតិថៃ ឬក៏បរទេសនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតជារឿយៗ តែងមានអ្នកមកសុំជួលឧបត្ថមដល់លោក មិនថាប្រុសឬ ក៏ស្រីនោះទេ ហើយសម្រាប់អ្នកសិល្បករដទៃក៏ធ្លាប់ជួបដែរ មិនមែនមានតែលោកម្នាក់នោះទេ ក៏ប៉ុន្តែសម្រាប់រូបលោកមិនព្រមទទួលយកអ្វីដែលគេឱ្យមកស្រួលៗនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសុខចិត្តប្រឹងប្រែងដោយខ្លួនឯងប្រសើរជាងគេឱ្យ ។ម៉្យាងវិញទៀត សម្រាប់រឿងដែលកើតឡើងលោកក៏មិនបានយកចិត្តទុកដាក់ច្រើនពេកដែរ ព្រោះលោកយល់ថាគ្មាននរណាដែលជួយយើងបានមួយជីវិតនោះទេក្រៅពីខ្លួនឯងនោះ ៕ សូមមើលសម្រស់របស់លោកខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖