ផ្តើមស្នេហ៍ ផ្អែមល្អែមចាក់ទឹកមិនលិច ស្អិតរមួតជាមួយគ្នា របស់តារាចម្រៀងអេននីហ្សាម ជាមួយនឹងគូស្នេហ៏ស្រីរបស់នាង ដែលគេស្គាល់ឈ្មោះថា NoNa Ra ធ្វើឲ្យមហាជន
និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងតាមដានគូស្នេហ៍មួយគូនេះណាស់។ ហើយពេលកន្លងទៅ Noona Ra ធ្លាប់បង្ហោះសារអន់ចិត្តនឹង អេននីហ្សាម ក្នុងបណ្ដាញសង្គម ដោយបានសរសេរយ៉ាងដូច្នេះថា៖
«សម្តីមួយម៉ាត់ៗមក ឆ្អែតបាយ រស់នៅជាមួយគ្នាយូរហេីយ មានដែលលេីកទឹកចិត្តញ៉ុមហេស មានដែលចេះសួរញ៉ុមកេីតអីហេស រស់នៅមួយខ្ញុំពិបាកប្រាប់មក កុំធ្វេីចារឹកចឹង អេន នី»។ តែនេះគ្រាន់តែជាការអន់ចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ
ដោយគូស្នេហ៏ភេទដូចគ្នានេះ នៅតែស្អិតល្មួតជាមួយគ្នា នឹងតែងបង្ហាញការស្រលាញ៉ឱ្យមហាជនបានឃើញផងដែរ។ ដោយឡែកនិយាយពីគូស្នេហ៏របស់ អេននីហ្សាម វិញ សម្រស់ពិតជាស្រស់ស្អាតខ្លាំង ជាពិសេសនាងថែមជាតារាសម្តែងផងដែរ ដែលធ្លាប់បានចូលរួមសម្តែងក្នុង MV និង រឿងភាគខ្លីមួយចំនួន៕ សូមមើលរូបភាព និងវីដេអូរឿងខ្លីដែលសម្ដែងដោយ NoNa Ra៖
វីដេអូ៖