អស់រយៈពេលច្រើនខែដែរហើយ ដែល Kris Wu បានបាត់ខ្លួនពីវិស័យសិល្បៈកម្សាន្ត showbiz ដោយសារតែរឿងអាស្រូវផ្លូវភេ-ទដ៏រ-ន្ធ-ត់។
ក្នុងនោះ តុលាការព្រហ្មទណ្ឌ បានអនុម័តដីកាច-ាប់ខ្លួន តារាចម្រៀងប្រុសរូបនេះ ពីបទស-ង្ស័-យរំលេ-ាភសេពសន្ថវៈ ពេលនេះ Kris Wu កំពុងជាប់ពន្ធនាគាររង់ចាំលទ្ធផលនៃការស៊ើបអង្កេតពីប៉ូលីសបន្តទៀត ហើយបច្ចុប្បន្នមហាជនកំពុងតែលើកយកមកនិយាយ
ក៏ដូចជារង់ចាំការបញ្ជាក់ពីអាជ្ញាធរ។ យោងតាមព័ត៌មានដែលបង្ហោះដោយអ្នកសរសេរប្លុកម្នាក់បានលើកឡើងថា តារាចម្រៀង តារាសម្ដែងដ៏ល្បីលំដាប់អន្តរជាតិរូបនេះ នឹងត្រូវជាប់ពន្ធធនគារ រយៈពេល ១៧ ឆ្នាំ
ហើយសំណងមានចំនួន ៦ ពាន់លានយន់ (ស្មើនឹង ៩៤៣,២៤៧,៨៨០ ដុល្លារសហរដ្ឋអាមេរិក)។ នេះជាចំនួនដ៏ច្រើនហើយបង្កការភ្ញាក់ផ្អើលដល់សាធារណជន។ ប្រសិនបើនេះជាការពិត
នេះនឹងក្លាយជាការពិតមែន ការផាកពិន័យមួយនេះវានឹងក្លាយជាការផាក «មិនធ្លាប់មានពីមុនមក» នៅក្នុងប្រវត្តិសាស្ត្រ ក្នុងវិស័យកម្សាន្តប្រទេសចិន ព្រោះតែគ្មាននរណាម្នាក់បានទទួលការផាកពិន័យធ្ងន់បែបនេះ ពីមុនមកនោះទេ៕