មិននឹកស្មានសោះ មុនបានល្បីដូចសព្វថ្ងៃ តារាជើងចាស់ Moodilok វ័យ ៦៥ឆ្នាំ មានជីវិតសែនកម្សត់សូម្បីផ្ទះក៏គ្មាននៅ

0

អ្នកចូលចិត្តរឿងថៃច្បាស់ណាស់ថាស្គាល់កំពូលតារាសម្ដែងប្រុសជើងចាស់ថៃលោក Moodilok Thongwattana ហើយ ដែលបច្ចុប្បន្ននេះមានអាយុលោក ៦៥ ឆ្នាំហើយ ដោយកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនក្នុងតួជាឪពុកគេនៅក្នុងរឿង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានអាយុច្រើនទៅហើយក្ដី តែទេពកោសល្យ និង រូបសម្បត្តិនៅតែស្រស់សង្ហាមិនចាញ់ពីនៅក្មេងនោះឡើយ។ ប្រឡូកក្នុងវិស័យសិល្បៈមកជាច្រើនឆ្នាំកំពូលតារាប្រុសជើងចាស់រូបនេះ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងល្បីខ្ទរខ្ទារមិនថាមហាជនក្នុងស្រុក ឬ ក្រៅស្រុកនោះទេសុទ្ធតែពេញចិត្តស្រឡាញ់គាំទ្រដល់លោកគ្រប់ៗគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការសាងនូវភាពល្បីល្បាញនេះលោក Moodilok បច្ចុប្បន្នក៏ជាតារាប្រុសម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភរស់នៅវីឡាយ៉ាងស្កឹមស្កៃផងដែរ។ យ៉ាងណាមិញ ទម្រាំតែមានថ្ងៃនេះ បើក្រឡេកទៅមើលអតីកាលរបស់កំពូលតារាសម្ដែងជើងចាស់រូបនេះក៏ឆ្លងកាត់ប្រវត្តិជូរចត់មិនតិចនោះដែរ។ យោងទៅតាមសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីកាលរបស់តារាប្រុសរូបនេះគឺជាកូនអ្នកក្រីក្រម្នាក់ដែលលំបាកខ្លាំង មានឪពុកជាគ្រូបង្រៀន ម្តាយជាស្ត្រីមេផ្ទះ រស់នៅក្រោមដំបូលផ្ទះជួលតូចមួយក្នុងចំនួនមនុស្សសរុប ៦ នាក់ ។ ជីវិតជួបប្រទះភាពខ្វះខាត និង ផលលំបាកជាច្រើន ស្ទើរតែធ្លាក់នៅចំណុចសូន្យ។ យ៉ាងណាព្រោះតែមានដុងពីធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង ទេពកោសល្យព្រមទាំងរូបសម្បត្តិស្រស់សង្ហា តារាប្រុសលោក Moodilok ក៏បានប្រឡូកចូលក្នុងវិស័យសិល្បៈ តស៊ូរហូតអាចក្តាប់បានតំណែងតួឯកប្រុស និង ទទួលបានទីផ្សារសិល្បៈអាចសាងមុខមាត់របស់ខ្លួនឱ្យល្បីរន្ទឺទូទាំងប្រទេស។ ជាពិសេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតរបស់តារាប្រុសរូបនេះបានផ្លាស់ប្តូរខ្លាំងខណៈពេលរៀបការមានប្រពន្ធ ដោយមានភរិយាជាកម្លាំងចិត្តនេះផង ក៏កាន់តែធ្វើឱ្យជីវិតលោកអាចចាកឆ្ងាយពីភាពក្រីក្រលំបាកបាន ប្តូរពីរស់នៅផ្ទះជួលតូចចង្អៀតមកជាវីឡាធំស្កឹមស្កៃ មានមាសប្រាក់ចាយមិនចេះខ្វះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​