តារាជើងចាស់ដ៏ល្បី Anne Thongprasom មានទាំងសម្រស់ និង សមត្ថភាព ព្រោះមិនត្រឹមតែជាតារាសម្តែងឆ្នើមនោះទេ នាងក៏ជាអ្នកដឹកនាំរឿងដ៏ពូកែផងដែរ។
មកដល់ពេលនេះ ប្រសិនបើមើលតែតាមសម្រស់ ក៏ដូចជារូបរាងខាងក្រៅ ប្រិយមិត្ត ស្ទើមិនគួរឲ្យជឿនោះទេថា តារាសម្តែង និងជាអ្នកដឹកនាំរឿងភាគដ៏ល្បីឈ្មោះរូបនេះ មានវ័យរហូតដល់ទៅ ៤០ ប្លាយទៅហើយ។
ដោយឡែកថ្មីៗនេះ Anne ត្រូវបានគេចែករំលែកពីរូបថតកាលពីជាង ៣០ ឆ្នាំមុន គឺអំឡុងពេលប្រឡូកសិល្បៈដំបូង នៅក្នុងឆ្នាំ ៩០ ជាង។ រូបថតជាច្រើនសន្លឹករបស់ Anne ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង
ព្រោះសម្រស់កាលពីវ័យជំទង់របស់នាង ដែលមានសម្រស់ស្រស់ស្អាត ជាពិសេសមើលរូបពីមុន គឺមិនខុសពីឥលូវឡើយ ដែលតារាស្រីរូបនេះ ហាក់មិនចាស់ទៅតាមអាយុសោះ៕ សូមមើលរូបភាពខាងក្រោម៖