មិនត្រឹមតែជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនោះ តែ លោក Poh Natthawut ថែមទាំងត្រូវបានមនុស្សជាច្រើន ដឹងច្បាស់ថា លោកជាអ្នកដែលស្រលាញ់គ្រួសារ ផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ភរិយារបស់អ្នកស្រី និង កូនៗ ជាទីបំផុតតាមរយៈការបង្ហាញជាញឹកញាប់នៅលើបណ្ដាញសង្គម។
ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ នៅតែបង្ហាញពីក្ដីស្រលាញ់កាន់តែខ្លាំងថែមទៀត ដោយបានបង្ហោះរូបថតមួយសន្លឹក ដែលជារូបភាពឡានមួយគ្រឿង ម៉ាក Ford ព្រមទាំងមានចងបាច់ផ្លែត្រសក់ភ្ជាប់នឹងខាងមុខឡាន អមដោយសារបញ្ជាក់ថា៖
«ថ្ងៃកំណើតរបស់ Ae ខ្ញុំមិនដឹងថាត្រូវទិញអ្វីទេ ចាត់ទុកថាទិញឡានស្ព័តឱ្យប្រពន្ធ ដើម្បីឲ្យគាត់បើកឡានទៅទិញម្ហូប»។ ឃើញតែផ្អែមល្ហែមបែបនេះមែន តារាប្រុស Poh ក៏បានបង្ហើបប្រាប់សារព័ត៌មានមួយថា ក្នុងជីវិតប្ដីប្រពន្ធមួយនេះ
លោក និង ប្រពន្ធក៏ធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាផងដែរ។ ដូចជាពេលមួយតារាប្រុសរូបនេះបានទម្លាយថា លោក និង ភរិយាធ្លាប់ចង់លែងលះគ្នាថែមទៀតផង ក៏ប៉ុន្តែដោយសារតែគិតដល់កូន និង មានការប្រឹក្សាពីព្រះសង្ឃទើបបានត្រូវរ៉ូវគ្នា ព្រោះថារាល់ពេលមិនត្រូវគ្នាតារាប្រុសរូបនេះតែងទៅវត្ត ឬ ព្រះសង្ឃធ្វើបុណ្យដើម្បីបានស្ងប់ចិត្ត៕ សូមមើលរូបភាពខាងក្រោម៖