ទើបជះលុយរាប់លាន​ទាមទារសិទ្ធិចិញ្ចឹមកូនមិនបាន ពេលគេជីកសួររឿងកូនពៅ Nicholas Tse តបផាំងៗថា មិនមែនកូនរបស់លោក ដូច្នេះ…

0

ថ្វីត្បិតតែ ជីវិតអាពាហ៍ពិពាហ៍ មានរយៈពេលត្រឹមតែ ៦ ឆ្នាំក្ដី ប៉ុន្តែរឿងរ៉ាវនៅក្នុងទំនាក់ទំនងអតីតគូស្វាមីភរិយា តារាប្រុស លោក Nicholas Tse និង តារាស្រី​ Cecilia Cheung នៅតែមានការតាមដានពីមហាជន រហូតមកដល់បច្ចុប្បន្ននេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមតិជាច្រើនទៀត បាន រិះគន់ចំពោះ លោក Nicholas Tse ថា គ្មានទំនួលខុសត្រូវ ក្នុងការមើលថែកូន ដែលទុកឲ្យអតីតភរិយាទទួលបន្ទុកតែម្នាក់ឯង ផងដែរ។ យោងតាមទំព័រដ៏ល្បីមួយ បានចែករំលែកពីបទសម្ភាសន៍ចាស់ៗ របស់ Nicholas Tse អំពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងកូនប្រុសពីរនាក់ ដោយបានសាក​សួរ​ថា ក្នុង​ចំណោម​កូន​ទាំង​ពីរ​ ​នរណា​ដូច​តារាប្រុសរូបនេះជាងហើយលោក Nicholas Tse ក៏បាន​ឆ្លើយ​ដោយ​រីករាយ​ថា​ ជា​កូន​ច្បងរបស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែនៅពេលដែលគេសួរបញ្ជាក់ឲ្យច្បាស់ម្ដងទៀត លោកស្រាប់តែបាននិយាយថា ​ទោះយ៉ាងណា ក៏មានភាពស្រដៀងគ្នាច្រើន។ ម៉្យាងវិញទៀតប្រភពដដែលនេះ បានអធិប្បាយថា អរគុណចំពោះប្រយោគមួយឃ្លានេះ និងអាចយល់បានថា តារាសម្ដែងរូបនេះហាក់មិនខ្វល់ពីរបៀបរស់នៅរបស់កូនៗឡើយ ព្រោះសំណួរ​ដែល​សួរយ៉ាង​លម្អិត ​ធ្វើ​ឱ្យ​លោក​មិន​អាច​ឆ្លើយ​បាន ព្រមទាំងអាចបង្ហាញទៀតថា លោក Nicholas Tse កម្រ​នឹងទៅ​លេង​កូន​ៗខ្លួន​ណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ បើតាមប្រភពចេញពី Sohu ​Nicholas Tse ​និង ​ឪពុកម្ដាយបង្កើតរបស់គាត់ ​បានទៅកាន់ផ្ទះអតីតភរិយា ហើយបានយកលុយប្រមាណ ​៣០០ លានយន់ ​គោលបំណង​ចង់ទិញសិទ្ធិចិញ្ចឹមកូនប្រុសច្បងរបស់គាត់ គឺ Lucas។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពាក្យមួយម៉ាត់របស់ Lucas បាននិយាយយ៉ាងចាក់ដោត ធ្វើឱ្យម្ដាយឮហើយ​មិនអាច​ទប់​ទឹកភ្នែក​បាននោះ​គឺ ៖ ​«មនុស្សដែលខ្ញុំ​ស្រឡាញ់បំផុត​គឺម្ដាយរបស់ខ្ញុំ»។ ចំពោះរឿងរ៉ាវកូននេះដែរ នៅតែមានគេជជីក​សួររឿងកូនពៅ​របស់ អតីតប្រពន្ធរបស់លោក Cecilia Cheung ដោយទ្រាំលែងបានតារាប្រុសរូបនេះបានឆ្លើយតបយ៉ាងច្បាស់លាស់ថា ៖ «គេមិនមែនកូនរបស់ខ្ញុំ ដូច្នេះមិនដូចខ្ញុំទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែចម្លើយចេញមាត់របស់លោកនេះហើយ ទើប​បាន​ជាមហាជនអ្នកគាំទ្រ ​លែងមានការ​ភាន់ច្រឡំពីទំនាក់ទំនង​រវាងលោក ​និង ​កូនប្រុសទី ៣ របស់ ​Cecilia Cheung។ ​ហើយក៏ជាហេតុផលមួយ ដែលមិន​អាច​ឱ្យអ្នក​ទាំងពីរវិលមកសាងគ្រួសារដ៏មានសុភមង្គលវិញ ដូចមហាជនដែលបានគិតនោះទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមមើលរូបភាពខាងក្រោម៖