មិនថាត្រឹមតែអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះទេ ដែលស្គាល់លោកយាយ Kim Young Ok ជាងនេះផងដែរក៏មានប្រជាជនខ្មែរជាច្រើនក៏បានធ្វើការតាមដាននូវខ្សែភាពយន្ដរឿងភាគដែលមានវត្តមានតួអង្គលោកយាយ Kim Young Ok នៅក្នុងខ្សែភាពយន្ដរឿងភាគនានារបស់កូរ៉េ
នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសផងដែរ។ លោកយាយមានឈ្មោះថា Kim Young Ok កើតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៣៧ ក្នុងទីក្រុង អ៉ីនឈិន ប្រទេស កូរ៉េខាងត្បូង ដែលជាសិល្បះការីខាងផ្នែកសម្ដែង និងជាអ្នកបញ្ចូលសម្លេងដ៏ល្បីម្នាក់។
លោកយាយបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Gyesung និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យChungang ក្នុងទីក្រុង សេអ៊ូល ប្រទេសខាងកូរ៉េខាងត្បូង។ បើគិតត្រួសៗ លោកយាយ Kim Young OK បានប្រឡូកសិល្បៈអស់ជាង ៦៤ ឆ្នាំមកហើយ
ពោលគឺតាំងពីឆ្នាំ ១៩៥៤ នៅពេលដែលគាត់មានអាយុ ១៩ ឆ្នាំ រហូតមកដល់ពេលនេះ គឺលោកយាយមានអាយុជាង ៨៤ ឆ្នាំទៅហើយ។ ភាពកាក់កបហូរហែក្នុងសិល្បៈបែបនេះ លោកយាយ Kim Young OK ត្រូវបានគេប៉ាន់ស្មានដឹងថា
បានទាញលុយកាក់ទ្រព្យសម្បត្តិបានរហូតដល់ជាង ៥ លានដុល្លារឯណោះ ដោយគ្រាន់តែដើរជាតួសម្តែងចាស់ជរានៅក្នុងរឿងតែមួយភ្លែតៗប៉ុណ្ណោះ។ ហើយគាត់បានសម្ដែងច្រើនរឿងហើយ ដូច្នេះលុយលោកយាយមិនតិចលានដុល្លារនោះទេ៕ សូមមើលរូបភាពខាងក្រោម៖