គឺជាតារាសម្ដែងស្រីដ៏ល្បីមួយរូប សម្រាប់ Kimberley ដែលត្រូវបានហ្វេនៗជាច្រើន តាមដានទៅលើការតុបតែងខ្លួន បញ្ចេញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ទាំងមុខមាត់ សម្លៀកបំពាក់
ជាពិសេស រូបរាងដ៏ស្លីមតូចច្រឡឹងរបស់នាង ផងដែរ។ ដោយឡែក ថ្មីៗនេះ តារាស្រី Kimberley ស្រាប់តែបានចេញមកអង្រួនចិត្តទស្សនិកជនជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ធម្មតាតែប្លែកភ្នែក
ជាមួយខោខូវប៊យ អាវយឺតរហែក អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺតម្លៃលើការតុបតែងលើដងខ្លួនរបស់នាង គឺមានតម្លៃជិត ១០មុឺនដុល្លារអាមេរិក។ ក្នុងនោះមានដូចជា៖ អាវយឺតម៉ាក Eckhaus Latta ដៃខ្លីតម្លៃ ១៨៧ ដុល្លារ,
ស្បែកជើង New Balance 550 តម្លៃ ១៣៨ ដុល្លារ, កាបូប Small Dior Vibe hobo តម្លៃ ៣ ៤០០ ដុល្លារ, ខ្សែក Love necklace តម្លៃ ៤ ៦៥០ ដុល្លារ ក្រវិល Love earrings មួយគូតម្លៃ ៥ ១៥០ ដុល្លារ,
កងដៃ Love bracelet តម្លៃ ២៧ ៤០០ ដុល្លារ, នាឡិកាដៃ Ballon Blanc de Cartier តម្លៃ ៨ ១៥០ ដុល្លារ, និង កងដៃសេរ៉ាមិច Love bracelet តម្លៃ ៤៣ ៣០០ ដុល្លារ ដែលសរុបទាំងអស់ប្រមាណ ៩២ ៣៧៥ ដុល្លារ៕ សូមមើលរូបភាពខាងក្រោម៖