គឺជាទំនាក់ទំនងស្នេហាថ្មីមួយ សម្រាប់ តារាសម្ដែងស្រី Woonsen ជាមួយនឹងអ្នកជំនួញរូបស្រស់ លោក Nik Thanaphumkul បើទោះជាមិនសូវបានចេញមុខជាញឹកញាប់នៅលើបណ្ដាញសង្គម ប៉ុន្តែក្ដីស្រលាញ់ និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ គឺនៅតែមានជានិច្ច មិនខុសពីគូស្នេហ៍ដទៃឡើយ។
បើគិតអស់រយៈពេលជាង ១ ឆ្នាំហើយដែលកំពូលតារាស្រី Woonsen បានផ្ដើមស្នេហ៍ជាមួយនឹងអ្នកជំនួញវ័យក្មេងលោក Nick Thana ក្រោយពីចែកផ្លូវគ្នាជាមួយអតីតសង្សារហាយសូរ Pranai ដែលជាសង្សារកំពូលតារាស្រី Taew នាពេលបច្ចុប្បន្ន។
ខណៈដែលទាក់ទងគ្នាមកមួយឆ្នាំនេះ គេសង្កេតឃើញតារាគូស្នេហ៍តារាស្រី Woonsen កម្រណាស់ក្នុងការបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេលើបណ្ដាញសង្គមណាស់។ ដោយឡែកថ្មីៗនេះ នៅក្នុងថ្ងៃពិសេសមួយ ដែលជាថ្ងៃខួបកំណើតរបស់របស់គូស្នេហ៍ តារាស្រី Woonsen បានផ្លាស់ប្ដូរតួនាទីសុំធ្វើជាតួឯកប្រុស ដើម្បីរៀបចំពិធីជប់លៀងប្រារព្ធខួបកំណើតរបស់ចំពោះគូស្នេហ៍របស់ខ្លួន យ៉ាងរ៉ូមែនទិកទៀតផង។
ម៉្យាងវិញទៀត នៅថ្ងៃខួបកំណើតរបស់សង្សារបណ្ដូលចិត្ត Woonsen បានបង្ហោះរូបភាព ដែលអ្នកទាំងពីរ បានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងមានក្ដីសុខ ព្រមទាំងមានការចូលរួមដោយមិត្តភក្តិស្និទ្ធស្នាលក្នុងវិស័យសិល្បៈ ថែមទៀត។
នេះអាចនិយាយបានថា គឺជាសកម្មភាពដ៏ល្អូកល្អើនមួយ ដែលហ្វេនៗគ្រប់គ្នាបានទន្ទឹងរង់ចាំមើល បន្ទាប់ពីរក្សាខ្លួននៅលីវអស់មួយរយៈ រហូតប្រកាសថាមានទំនាក់ទំនងស្នេហ៍ថ្មីលើកនេះ៕ សូមទស្សនារូបភាពខាងក្រោម៖