បងប្អូនដែលចូលចិត្តមើលរឿងភាគថៃ ជាពិសេសតាមរយៈទូរទស្សន៏ប៉ុសិ៍្តលេខ ៥ រឿងដែលល្បីខ្លាំង «ស្រីតូចចង្កៀងកែវ» ដែលចាក់ផ្សាយកន្លងទៅជាង ២០ ឆ្នាំហើយ
ប្រិយមិត្តមួយចំនួនអាចជាចាំបានខ្លះៗ ហើយមួយចំនួនទៀតក៏ភ្លេចសាច់រឿងអស់ទៅហើយ។ ចំណែកតួឯកស្រី ក្នុងរឿងនេះគឺសម្ដែងដោយ តារាស្រី Katreeya គឺជាសិល្បករមួយរូប ដែលបានប្រឡូកក្នុងអាជីពរបស់ខ្លួន
តាំងពីទសវត្សរ៍ ៩០ និងបានសាងប្រជាប្រិយភាពយ៉ាងខ្លាំង រហូតមកទល់បច្ចុប្បន្ននេះ នាងនៅតែទទួលបានការគាំទ្រ គោរពស្រលាញ់ និងការតាមដានពីបណ្ដាហ្វេនៗជាច្រើន។ គួរដឹងថា Kat គឺជាតួស្រីតូចមានវេទមន្ត
ដែលរស់ក្នុងចង្កៀងកែវ ហើយបច្ចុប្បន្ននាងមានវ័យ ៤៥ ឆ្នាំហើយ។ នាងគឺជាតារាចម្រៀង និង សម្តែងដែលល្បីមួយរូបប្រចាំប្រទេសថៃ ហើយមកទល់ពេលបច្ចុប្បន្ននេះ នាងនៅតែជាតារាជើងចាស់ ដ៏មានឥទ្ធិពលមួយរូបក្នុងសង្គមថៃ មិនថាផ្នែកច្រៀង ឬ សម្តែងនោះឡើយ៕ សូមមើលចម្រៀងល្បីៗ ពីរោះៗរបស់នាងខាងក្រោម៖
វីដេអូ