កាលពីមុនមកនេះ តារាសម្ដែងប្រុស លោក Owen Cheung បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ដែលបានបង្ហាញឲ្យឃើញ ពីរូបរាងឡើងគីឡូច្រើន ក៏ដូចជា បានផ្លាស់ប្ដូរពីសម្រស់ថែមទៀតផង។
យ៉ាងណាមិញ នេះដោយសារតែទម្លាប់ទៅញ៉ាំអាហារខាងក្រៅផ្ទះ ព្រមទាំងញ៉ាំអាហារ ៥ ពេលក្នុងមួយថ្ងៃជាចម្បងជាមួយបាយ សាច់អាំង ទើបតារាប្រុសរូបនេះ ធ្លាប់ឡើងទម្ងន់រហូត ១៨ គីឡូក្រាម។ ប៉ុន្តែ ដើម្បីបំពេញតួនាទី
ជាអ្នកក្បាច់គុនក្នុងគម្រោងភាពយន្តថ្មី លោកក៏ត្រូវបង្ខំចិត្តញ៉ាំ និងផឹក តាមរបបអាហារពិសេស គួបផ្សំនឹងការហាត់ប្រាណខ្លាំង ដើម្បីសម្រកខ្លាញ់ក្បាលពោះ និងសាងរូបរាងឲ្យរឹងមាំ។ ជាដំបូងឡើយ លោក Owen Cheung បានផ្តោតលើគោលដៅនៃការសម្រកខ្លាញ់
ដូច្នេះ តារាប្រុសរូបនេះ ស្ទើរតែមិនទទួលទានម្សៅ កាត់បន្ថយជាតិខ្លាញ់ទាំងស្រុង ស្ករផ្អែម និងគ្រឿងទេសតិចតួច។ ហើយនៅពេលនេះ មុខម្ហូបរបស់លោក គឺត្រឹមតែ ជាសាច់ទ្រូងមាន់ និងត្រីចំហុយ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត
ក្រោយពីស្រកទម្ងន់បានយ៉ាងច្រើនហើយ លោក Owen Cheung ក៏បានបន្តគោលដៅកសាងសាច់ដុំ ដោយ របបអាហារបច្ចុប្បន្ននេះរបស់លោក គឺត្រូវតែមានភាគរយប្រូតេអ៊ីនខ្ពស់ ហើយដល់ចំណុចមួយ តារាសម្តែងរូបនេះ បានញ៉ាំស៊ុតស ២០ ទៅ ៣០ គ្រាប់ក្នុងមួយថ្ងៃ ដើម្បីផ្តល់ប្រូតេអ៊ីនគ្រប់គ្រាន់ សម្រាប់ការលូតលាស់សាច់ដុំ និងការស្តាររួបរាងឡើងវិញ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖