តារាថៃ Aonsarawut ទើបប្រកែករឿង ត្រូវស្រីក្មេងសុំចិញ្ចឹម ស្រាប់តែពេលនេះបែកធ្លាយនារីក្មេងម្នាក់ អង្គុយលើភ្លៅ លោកបកស្រាយបែបនេះ

0

បើនិយាយពីតារាសម្ដែងថៃក្នុងទសវត្សរ៍ ៩០ មហាជនប្រហែលជាបានស្គាល់រួចមកហើយលោក Aonsarawut ដែលជាតារាប្រុសជើងចាស់រូបសង្ហាសាច់ដុំកង់ៗ ទទួលបាននូវប្រជាប្រិយភាពខ្លាំងមកទល់នឹងបច្ចុប្បន្ន ខណៈដែលទេព្យកោសល្យនៅតែល្អ និង រូបសម្បត្តិនៅតែស្រស់សង្ហា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានវ័យ ៤៤ ឆ្នាំ ក៏ពិតមែន ប៉ុន្តែតារារូបនេះហាក់ដូចជាថែបាននូវរូបសម្រស់របស់ខ្លួនបានយ៉ាងស្រស់ស្អាត ជាពិសេសមានស្រីៗមិនតិចទេដែលលង់លើរូបលោក ។ យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ការចាប់អារម្មណ៍មួយ បន្ទាប់ពីលេចឮដំណឹងថាតារាប្រុសជើងចាស់រូបសង្ហារូបនេះមានស្រីសុំចិញ្ចឹមផ្តល់លុយឱ្យ ៣ លានបាត​ ដែលស្មើប្រមាណជាជិត ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមនឹងមានព័ត៌មានបែបនោះមក កន្លងទៅនេះ លោក Aonsarawut ក៏បានចេញមុខមកបកស្រាយថា លោកពិតមិនអាចទទួលយកបានឡើយនូវការផ្ដល់ជូននោះ លោកអរគុណចំពោះបុគ្គលនោះដែលមានទឹកចិត្តស្រឡាញ់រាប់អានលោកចង់ជួយលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែសម្រាប់លោក គឺសុខចិត្តប្រឹងប្រែងធ្វើការដោយកម្លាំងញើសឈាមខ្លួនឯង ទោះបីតិចច្រើនក្ដីវាជាការខិតខំចេញពីលោកផ្ទាល់ ។ ណាមួយ លោកចង់មានមោទកភាពលើជីវិតរបស់លោក ទោះបីជានឿយហត់តែលោកក៏សប្បាយចិត្ត សម្រាប់រូបលោកសូមរាប់គ្នាជាមិត្ត ជាបងប្អូនក៏គ្រប់គ្រាន់ហើយ តែបើថាលើសពីនោះលោកក៏មិនអាចដែរ ទោះបីជាជនជាតិថៃ ឬក៏បរទេសនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះលោកត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ ខណៈមានការបែកធ្លាយរូបលោកជាមួយនារីម្នាក់ ដែលរូបភាពមួយនេះវាហាក់មានភាពស្និតស្នាលខ្លាំង រហូតមហាជនគិតថានាងប្រហែលជាគូស្នេហ៍របស់លោក ឬយ៉ាងណាបានជាស្និទ្ធស្នាលខ្លាំងបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវសង្ស័យមួយនេះដែរ តារាប្រុសសាច់ដុំរូបនេះ បានចេញមុខបកស្រាយទាក់ទងទៅនឹងរូបភាពដែលតារាស្រីម្នាក់អង្គុយលើភ្លៅរបស់លោក តាមពិតលោក និងនារីម្នាក់នោះមិនបានមានទំនាក់ទំនងស្នេហាអ្វីជាមួយគ្នាឡើយ តែនាងគឺជាមិត្តភក្តិស្និទ្ធស្នាលរបស់នាង ដែលបានបែកគ្នាយូរហើយ ទើបតែបានមកជួបមុខគ្នាតែប៉ុណ្ណោះ៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖