តារាសម្ដែងហុងកុងជើងចាស់ Sharla Cheung ដែលមានឈ្មោះពេញជាភាសាចិនថា Zhang Min នៅតែរក្សាឈ្មោះជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតដដែល បើទោះពេលនេះអ្នកស្រីឈានចូលអាយុ ៥៣ឆ្នាំក៏ដោយ។
កាលពីទសវត្សឆ្នាំ ១៩៩០ Sharla Cheung គឺជាតារាស្រីជាទីពេញចិត្តរបស់មហាជន ពិសេសអ្នកនិយមតាមដានភាពយន្តចិន ក៏ដូចជារឿងថតជាមួយនឹងទិនហ្វី (Stephen Chew)។
រឿងដែលអ្នកស្រីសម្ដែងកន្លងមកមិនតិចជាង ៧០រឿងទេ ហើយភាពច្រើនសុទ្ធតែមានការគាំទ្រខ្លាំង។ ដោយឡែកមកទល់ពេលនេះ អាយុក៏ចេះតែវិវត្ត ប៉ុន្តែ Sharla នៅតែធ្វើឲ្យគ្រប់គ្នាដកភ្នែកចេញពុំរួច ដោយសារសម្រស់លេចធ្លោ មិនខ្ចីចាស់។
បើនិយាយពីជីវិតឯកជនវិញ បន្ទាប់ពីថតរឿងចប់កាលពីឆ្នាំ ២០០៦ Sharla បានសម្រេចដកខ្លួនមកសាងជីវិតសាមញ្ញ ដោយប្រតិបត្តិធម៌ព្រះពុទ្ធ ឧស្សាហ៍ធ្វើដំណើរទៅកាន់ទីអារាមជាច្រើនកន្លែងជុំវិញប្រទេសចិន និងធ្វើអំពើសប្បុរសធម៌រាប់មិនអស់៕ សូមមើលរូបភាពខាងក្រោម៖
រូបពីមុន៖
ថ្មីៗនេះ៖