ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ជាមួយនិងតារាសម្ដែងទាំងពីររូបនេះ គឺ Kan និង Esther ដែលអ្នកទាំងពីរក៏ជាគូស្នេហ៍ដ៏សាកសមនឹងគ្នាថែមទៀតផង។
គូស្នេហ៏មួយគូនេះ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន តាមដានជាខ្លាំង ដោយចង់ដឹង និងចង់ឃើញអ្នកទាំងពីរចូលរោងជាមួយគ្នា ពីព្រោះការធ្វើសង្សារគ្នាគឺអស់រយៈពេល ៧ ឆ្នាំមកហើយ។
Kan និង គូស្នេហ៍ Esther ពួកគេទាំងពីរមានភាពស្និទ្ធស្នាល និងមានភាពផ្អែមល្ហែមនឹងគ្នាជាខ្លាំង បន្ទាប់ពីមួយរយៈមុនមានពាក្យលេចឮថា អ្នកទាំងពីរបានចែកផ្លូវគ្នារហូតបានធ្វើឱ្យ Kan លោកបានចេញមកបកស្រាយថាពួកគេមិនបានបែកគ្នានោះទេ។
ប៉ុន្តែស្នេហារបស់អ្នកទាំងពីរត្រូវបាន មហាជនចោទសួរ និងនិយាយរឿងអថ័នថា យោងតាមទំនាយពីបុរាណថាកាលណាប្រុសស្រី ២ នាក់ ស្រឡាញ់គ្នាបាន ៧ ឆ្នាំ ហើយមិនព្រមរៀបការនោះ គឺជាប់អថ័ន ស្នេហ៍ប៉ះជើងលេខត្រូវបែបបាក់គ្នាទៅវិញ។
ចំពោះរឿងផ្លូវងងឹតនេះដែរ តារាស្រី Esther បានឱ្យដឹងថានាងហាក់ពុំសូវមានជំនឿឡើយ ពោលគឺនាងជឿលើភាពស្មោះត្រង់ និង ក្តីស្រឡាញ់ដែលនាង និង Ken មានរាល់ថ្ងៃចំពោះគ្នាវិញ ដោយហេតុថារាល់ថ្ងៃនេះគូស្នេហ៍នាងពិតជាមានក្ដីសុខណាស់ពុំមានរឿងរ៉ាវរកាំរកូសអ្វីឡើយ៕ សូមមើលរូបភាពខាងក្រោម៖