ប្រិយមិត្តដែលតែងតែតាមរឿងភាគថៃ ប្រាកដជាបានស្គាល់ តារាស្រីជើងចាស់ នាង Pock Piyathida ជាតារាសម្តែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប បន្ទាប់ពីបានចូលប្រឡូកក្នុង វិស័យសិល្បៈអស់រយៈពេលជាយូរមកហើយ ហើយនាងក៏ទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ចំពោះស្នាដៃក្នុងសិល្បៈសម្ដែងរបស់នាងកាលពីកន្លងមក។
ដោយឡែក តារាស្រីរូបនេះ មិនត្រឹមតែមានការគាំទ្រចំពោះទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការងារសិល្បៈនោះទេ ផ្ទុយទៅវិញ នាងថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ទាក់ទាញចិត្តអ្នកទស្សនាជាច្រើន បើទោះជាបីជា បច្ចុប្បន្ននេះ នាងមានវ័យ ៤៦ ឆ្នាំដោយ ។
ចំពោះជីវិតគូវិញ Pock បានរៀបការជាមួយតារាសម្តែងប្រុស Tuck Napassakorn នៅឆ្នាំ ២០១២ ដោយគិតមកទល់ពេលនេះគឺជិត ១០ ឆ្នាំហើយ ប៉ុន្តែសោកស្ដាយដែរ អ្នកទាំង ២ ពុំទាន់មានកូនមួយគ្រាប់នោះឡើយ។
ចំពោះរឿងនេះ តារាស្រីរូបនេះ បានឱ្យដឹងថា មូលហេតុដែលនាងមិនចង់មានកូន ព្រោះតែនាងមិនចង់ឱ្យពាក្យថា កូនកើតមកមានជាបន្ទុកដោយត្រូវមើលថែពេលឪពុកម្តាយចាស់ទៅ ត្រូវរកលុយចិញ្ចឹម ហើយណាមួយ វាមិនមានជាបញ្ហាធំដុំអីនោះទេ ព្រោះបច្ចុប្បន្នគឺមានការងារច្រើន
ហើយប្រសិនបើមានកូន ក៏នាងមិនអាចមានពេលវេលាគ្រប់គ្រាន់មើលថែគាត់ ហើយបើមាន នាងមិនប្រាថ្នាឱ្យកូនរស់នៅមើលថែខ្លួនពេលចាស់ទៅនោះទេ គឺឱ្យគាត់ប្រើជីវិតរស់នៅតាមដែលគាត់ចង់បាន៕ សូមមើលរូបភាពខាងក្រោម៖