ក្មេងប្រុស Maddox ដែលជា កូនប្រុសចិញ្ចឹមរបស់តារាសម្តែង Angelina Jolie កំពុងចម្រើនវ័យធំលូតលាស់យ៉ាងសង្ហា ដោយបច្ចុប្បន្ន ក៏ជានិស្សិតមហាវិទ្យាល័យ ហើយមានជីវិតពេញដោយក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ ទោះបីជាមិនមែនកូនជាប់សាច់ឈាមជាមួយតារាស្រីរូបនេះក៏ដោយ។
ម៉ាដុក ដែលមានឈ្មោះពីកំណើតហៅ រ័ត្ន វិបុល ត្រូវបានកំពូលតារាភាពយន្តហូលីវូដអ្នកស្រី Angelina Jolie សុំធ្វើជាកូនចិញ្ចឹមនៅខែមីនា ឆ្នាំ២០០២ ពេលដែល ម៉ាដុកនៅជាទារកវ័យ៧ខែផ្ញើជីវិតនៅមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ។
យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្នអស់រយ:ពេលជិត២០ឆ្នាំហើយ ដែល Angelina Jolie បានទទួលម៉ាដុកធ្វើជាកូនចិញ្ចឹម ដោយជារឿយៗតារាហូលីវូដរូបនេះតែងតែបង្ហាញក្តីស្រលាញ់ទៅកាន់ម៉ាដុក ចាប់តាំងពីម៉ាដុកនៅក្មេង ដោយ Angelina Jolie តែងតែអោប និងយកម៉ាដុកជាប់ខ្លួនជានិច្ច។
ដែលក្ដីស្រលាញ់មួយនេះ ពិតជាធំធេងពេកហើយ ជាពិសេសថ្មីៗនេះទៀត អ្នកស្រី Angelina Jolie បានដកឈ្មោះកូនៗទាំង៥នាក់ចេញពីបញ្ជីមរតក ខណៈទ្រព្យសម្បត្តិ ១២០លានដុល្លារនឹងត្រូវផ្ទេរទៅឲ្យកូនប្រុសចិញ្ចឹមជនជាតិខ្មែរឈ្មោះ Maddox ដែលត្រូវជាកូនច្បងក្នុងគ្រួសារតែម្នាក់គត់។
ចំពោះមូលហេតុនៃការដកឈ្មោះកូនចំនួន៥នាក់ផ្សេងទៀតចេញពីបញ្ជីមរតក ដោយសារតែពួកគេបានបដិសេធមិនឱ្យអ្នកស្រីបែកគ្នាពីឪពុករបស់ខ្លួនគឺកំពូលតារាសម្ដែងហូលីវូដដូចគ្នាគឺលោក Brad Pitt៕ សូមមើលរូបភាពខាងក្រោម៖