ប្រសិនបើមើលតែតាមសម្រស់ ក៏ដូចជារូបរាងខាងក្រៅ ប្រិយមិត្ត ស្ទើមិនគួរឲ្យជឿនោះទេថា តារាសម្តែង និងជាអ្នកដឹកនាំរឿងភាគ ដ៏ល្បីឈ្មោះ Ann Thongprasom មានវ័យរហូតដល់ទៅ ៤០ ប្លាយទៅហើយ។
ជាក់ស្តែងគេសង្កេតឃើញថាតារាស្រីរូបនេះ បានឈានចូលវ័យ ៤៥ ឆ្នាំហើយ តែរូបសម្រស់នៅតែមានភាពលេចធ្លោ គួបផ្សំរាងកាយនៅតែសាច់ចាំ ជាពិសេសនោះ នៅលើផ្ទៃមុខតារាស្រីរូបនេះនៅតែមានសភាពក្មេងជាងវ័យ តឹងណែនម៉ងខៃ មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងចម្លែក ទោះមានវ័យកាន់តែជ្រេហើយក្តី។
តែក្នុងវ័យពាក់កណ្ដាលជីវិតទៅហើយ ស្រាប់តែតារាស្រីរូបនេះ បានបោះបង់ការតែងខ្លួនសុភាព មកផ្លាស់ប្តូររូបរាងបែបសុិចសុី កាចៗ ជាមួយសក់ខ្លី ដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រប្លែកខ្លាំងមើលមិនចង់ស្គាល់ឡើយ។
ដោយតាមរយៈរូបថតថ្មីបំផុតនៅលើគណនី IG បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងថ្មី ឈុតស្បែកខ្មៅ ជាមួយនឹងសក់ខ្លីត្រឹមត្រចៀក ប៉ុន្តែមើលទៅល្អសមនឹង Anne ខ្លាំងណាស់ ៕ សូមមើលរូបភាពខាងក្រោម៖