សម្រាប់ផ្ទះថ្មីរបស់ពិធីការិនីដ៏ល្បី Pexky បានធ្វើឱ្យអ្នកទស្សនាជាច្រើនផ្ទុះការចាប់អារម្មណ៍ ជាមួយនឹងការតុបតែង កញ្ចក់ ដើម្បីគេងមើលផ្កាយនៅក្នុងផ្ទះ ដែលខាងក្រោមជា អាងហែលទឹកដ៏ស្រស់ស្អាត ទៀតផង។
ប៉ុន្តែ ថ្មីៗនេះវិញ តារាស្រីរូបនេះ ស្រាប់តែបានចេញមកបង្ហាញរូបភាពមួយទៀត នៅក្នុងផ្ទះថ្មីរបស់ខ្លួន ដើម្បីបង្អួតពីភាពស្រស់ស្អាត និងទាក់ទាញបំផុត ដោយនោះ គឺជាបន្ទប់ទឹកដ៏ធំទូលាយ មានការរៀបចំតុបតែង
ពីថ្មម៉ាប ព្រមទាំងប្រើប្រាស់សម្ភារៈទំនើបៗ មិនចាញ់ទីកន្លែងផ្សេងទៀតនៅក្នុងផ្ទះរបស់នាងឡើយ។ អ្វីដែលសំខាន់ Pexky ថែមទាំង បានលើកឡើងអំពី បន្ទប់ទឹកមួយនេះ ដែលមានការសាងសង់មិនមានភាពងាយស្រួលនោះទេ
ជាពិសេស នាងក៏បានបង្ហើបពីតម្លៃនៃការធ្វើក៏ដូចជា ការតុបតែងក្នុងបន្ទប់ទឹកទាំងមូល ដែលមានតម្លៃជាងមួយលាន (ប្រហែលខ្ទង់ ៣ ម៉ឺនដុល្លារអាមេរិក) ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖