តារាសម្ដែងប្រុសជើងចាស់ Kim Bum ដែលទើបនឹងត្រលប់មកចូលក្នុង វិស័យភាពយន្ដវិញ បន្ទាប់ពីបាត់មុខអស់រយៈពេលយ៉ាងយូរ។
តារាប្រុសរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្ត ដោយសារតែស្នាមញញឹម ដ៏ទាក់ទាញនិង រូបរាងសង្ហា។ បើទោះបីជាលោកត្រឹមតែជា តួរង ប៉ុណ្ណោះ ប៉ុន្ដែលោកទទួលបានការស្រលាញ់គាំទ្រជាច្រើនពីទស្សនិកជន
តាមរយៈការសម្ដែង និង មុខមានមន្ដស្នេហ៍ របស់លោក។ អ្វីដែលធ្វើឲ្យហ្វេនរឹតតែផ្ដោតលើលោកទៀតនោះ គឺ Kim Bum មានសង្សារជា តារាស្រីលំដាប់តួឯក Oh Yeon Seo។ តាមប្រភពបានឲ្យដឹងថា អ្នកទាំងពីរបានស្រលាញ់គ្នាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ
ដែលតារាស្រី Oh Yeon Seo ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់។ លើសពីនោះ Kim Bum និង តារាស្រីនេះ មិនសូវបញ្ចេញភាពផ្អែមល្ហែមជាសាធារណៈនោះទេ តែអ្នកទាំងពីរបាន ទាក់ទងគ្នា អស់រយៈពេល ៣ឆ្នាំមកហើយ៕ សូមមើលរូបភាពខាងក្រោម៖