តារាប្រុស លោក Weir Sukolwat និងនារីអាថ៌កំបាំងម្នាក់ បានធ្វើទាញយកចំណាប់អារម្មណ៍ និងមានការសង្ស័យពីទំនាក់ទំនងស្នេហាថ្មីជាបន្តបន្ទាប់ ក្រោយពីបានឃើញ ពេលកំពុងញ៉ាំអាហារជាមួយគ្នា ព្រមទាំងមានរូបថតនៅព្រលានយន្តហោះ ទៀតផង។
ក្រោយមានការលេចបែកធ្លាយព័ត៌មានអាស្រូវ តារាប្រុសរូបនេះបណ្តើរនារីម្នាក់ទៅភូកេត នៅទីបំផុតតារាប្រុសរូបនេះចេញមុខឆ្លើយតបជាលើកដំបូង ដោយនិយាយថា៖ «គ្មានអ្វីនោះទេ ឃើញយ៉ាងណាក៏យ៉ាងហ្នឹងទៅ។
រឿងថតរូប យើងមិនអាចហាមឃាត់បានទេ។ តែបើអាចទៅបានក៏សុំជាមុនសិន យើងនឹងបានមានរូបសង្ហាៗ ព្រោះខ្លាចថា រូបភាពមិនស្អាត»។ តារាប្រុសរូបនេះ ថាលោកមិនបានលាក់បាំងអ្វីនោះទេ បើលាក់មែនក៏គ្មានបានថតរូបបែកធ្លាយបែបនេះដែរ
យ៉ាងណាមិញ រឿងម្យ៉ាងដែលលោកសុំដាច់ខាត គឺរក្សាភាពឯកជនផ្ទាល់ខ្លួនឱ្យខាងនារី ព្រោះគាត់មិនមែនជាមនុស្សរបស់សាធារណជន ឬ តារាអ្វីនោះទេ។ សម្រាប់លោកជាតារាធម្មតានោះទេ តែសម្រាប់គាត់ គាត់គួរតែទទួលបានការគោរពលើសិទ្ធិផ្ទាល់ខ្លួន
ហើយចំពោះរឿងមានស្នេហ៍ថ្មី កំពុងទាក់ទងអ្នកណា លោកថាកុំជីកកកាយល្អជាង សុំត្រឹមដឹងថាលោករីករាយ មិនបាច់បារម្ភខ្លាំងពេកនោះឡើយ លោកមានវិធីរកក្តីសុខឱ្យជីវិតខ្លួនឯងហើយ៕ សូមមើលរូបភាពខាងក្រោម៖