កាលពីពេលថ្មីៗនេះ ប្រិយមិត្តពិតជាបានដឹងហើយថា Ying Rhatha ទើបនឹងភ្ជាប់ពាក្យ ចុះអេតាស៊ីវិល ដោយនាងបានរៀបចំជាកូនពិធីតូចមួយប៉ុណ្ណោះ
មានអ្នកចូលរួមភាគច្រើនជាសាច់ញាតិបងប្អូន និង មិត្តជិតស្និត ពុំបានធ្វើពីធីធំដុំអ្វីឡើយ។ យ៉ាងណាមិញ ក្រោយពីពិធីបានចប់សព្វគ្រប់រួចមក ស្រាប់តែថ្មីៗកន្លងទៅនេះ នាង Ying Rhatha ត្រូវបានមហាជនបានសង្ស័យថា
តារាស្រី Ying Rhatha កំពុងតែមានដំណឹងល្អ ពោលគឺមានកូននេះហើយ ដោយពួកអ្នកគាំទ្របានកត់សម្គាល់ថា តារាស្រីរូបនេះ គឺបែកសាច់ឡើងគីឡូជាងមុន លេចពោះរាងធំខុសធម្មតា។
ជុំវិញរឿងរ៉ាវសង្ស័យមួយនេះដែរ រូបនាងក៏បានចេញមុខទម្លាយការពិតឱ្យដឹងថា នាងមិនទាន់មានកូនដូចទៅនឹងអ្វីដែលមហាជនគិតនោះទេ គ្រាន់តែនាងមានក្ដីសុខ រស់សុខស្រួលក៏ឡើងគីឡូតិចតួចទៅ
ហើយនាងក៏បានទៅពិនិត្យរួចរាល់ហើយដែរ គឺមិនទាន់មាននោះទេ។ មួយវិញទៀត នាងក៏មិនទាន់គិតថានឹងយកនោះដែរ ព្រោះមួយរយៈនេះនាងរវល់នឹងការងារសិល្បៈខ្លាំង៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖