បងប្អូនមួយចំនួនប្រាកជាបានដឹងហើយ នូវរឿងរ៉ាវស្នេហាតារាប្រុសរូបសង្ហា Gun Naphat និង អតីតគូស្នេហ៍តារាសម្តែងស្រីរូបស្រស់ Marie Broenner ដែលបានបែកបាក់គ្នា បន្ទាប់ពីបានស្រលាញ់គ្នាជាង ១ឆ្នាំ។
ចំពោះការបែកបាក់នេះ មហាជនជាច្រើន បានបន្ទោស និងសង្កត់ធ្ងន់ទៅលើតារាប្រុស Gun Naphat ធ្វើការរិះគន់ ជេរប្រទិចរូបលោកជាខ្លាំង បន្ទាប់ខាងស្រី Marie Broenner បានទម្លាយទាំងទឹកភ្នែកថានាងស្រឡាញ់ Gun Naphat ខ្លាំង។
បន្ទាប់ពីមហាជនរិះគន់ខ្លាំង និង ចូលទៅខមមិនដាក់រូបលោកផាំងៗមិនសំចៃមាត់ដូចនេះ លោកពិតជាពិបាកចិត្តខ្លាំង ទោះបីរហូតមកដល់ពេលនេះកន្លងទៅយូរហើយក៏ដោយលោកស្ទើរតែមិនហ៊ានសូម្បីចូលអានខមមិនឡើយនោះ
ព្រោះវាហាក់ដិតដាមនៅក្នុងចិត្ត ជុំវិញពាក្យសម្តីរិះគន់ ជេប្រទេចដែលមហាជនជាច្រើនបានធ្វើមកដាក់លោកចាប់តាំងពីលោកបែកបាក់អតីតមិត្តស្រីនោះ៕ សូមមើលរូបភាពខាងក្រោម៖