មុនល្បីដូចសព្វថ្ងៃ តារាលំដាប់កំពូលៗទាំងនេះ សុទ្ធតែធ្លាប់ឆ្លងកាត់រឿងអាស្រូវ អាក្រក់ៗខ្លាំង

0

ដូចដែលប្រិយមិត្តបានដឹងហើយថា ឈ្មោះជាតារា អមដោយកេរ្តិ៍ឈ្មោះល្បីល្បាញ តែងតែត្រូវប្រឈមនឹងរឿងអាស្រូវ និងការរិះគន់រាប់មិនអស់ ពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សិល្បៈករថៃជាច្រើន បានក្លាយចំណីមាត់អ្នកគាំទ្រ ដោយសារតែពូកគេ មានរឿងអាស្រូវមួយចំនួន មិនគួរឲ្យជឿ ដែលនៅពីក្រោយភាពជោគជ័យក្នុងអាជីពសិល្បៈ របស់ពួក ដោយអ្នកខ្លះ ក៏ទទួលបានការអាណិតអាសូរពីសំណាក់មហាជន ប៉ុន្តែក៏មានសិល្បករជាច្រើនទៀត ក៏ត្រូវបានអ្នកគាំទ្រស្អប់ ដោយសារតែសកម្មភាពខុសរបស់ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ តារាលំដាប់ជួរមុខមួយចំនួន ដែលធ្លាប់មានរឿងអាស្រូវទាំងនោះ មានដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. PUNPUN UDOMSILP

កាលពីអាយុ ១៦ ឆ្នាំ Punpun Udomsilp ជាក្មេងស្រីដែលបានលេចមុខ ក្នុងខ្សែភាពយន្តជាច្រើន ដែលនាងតែងតែគ្រងបាន តំណែងជាតួឯកជាញឹកញាប់។ តែជាអកុសល នៅពេលដែលអាជីពរបស់គាត់ ចាប់ផ្តើមរីកចម្រើន ស្រាប់តែក្មេងស្រីអាយុ ១៦ ឆ្នាំបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយបានបែកធ្លាយ រូបភាពអង្គុយជក់ម៉ាទឹកកកជាមួយមិត្តភក្ដិយ៉ាងខុសឆ្គង ហើយក្រោយមកតារាស្រីរូបនេះ ក៏ត្រូវបានផ្តន្ទាទោស តាមច្បាប់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Bomb Tanin

តារាប្រុស ក្នុងប៉ុស្ត៍លេខ៣រូបនេះ ត្រូវបានបានមហាហជនថា ជាបុរសដែល «ចាប់ត្រីដៃពីរ» ក៏ព្រោះតែ កាលពីពេលដែល លោកមានមិត្តស្រី ដែលស្រលាញ់គ្នារយៈពេល ២ឆ្នាំ ប៉ុន្តែលោកបែរជា មិនទទួលស្គាល់ជាសាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះយកលេសថា ខ្លាចប៉ះពាល់ដល់កេរ្ត៍ឈ្មោះ។ ប៉ុន្តែក្រោយមក គេបែរជាប្រទះឃើញ តារារូបនេះ លួចទៅទាក់ទងជាមួយស្រីម្នាក់ទៀត ដែលធ្វើឲ្យមហាជន មានការហួសចិត្តជាខ្លាំង។ តែយ៉ាងណាមិញ រឿងរ៉ាវនេះ យូរៗទៅ ក៏ត្រូវរសាត់បាត់អស់ទៅ។

៣. MATT PEERANEE

នៅក្នុងឧស្សាហកម្មកម្សាន្តថៃ Matt ត្រូវបានគេចាត់ទុកថា ជាតារាស្រីដ៏មានឥទ្ធិពលបំផុត។ប៉ុន្តែនៅឆ្នាំ ២០១៨ ស្រាប់តែលេចមុខ នូវរូបភាពរបស់ Matt បានណាត់ជួបលោក Songkran Techanarong ដែលជាអតីតស្វាមីរបស់តារាសម្ដែងល្បីឈ្មោះ Aff Taksaorn ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាសែតថៃជាច្រើន បានចង្អុលបង្ហាញថា Matt និង Songkran បានលួចទាក់ទងគ្នា មុនពេលដែលគាត់លែងលះជាមួយភរិយាទៅទៀត។ ដូច្នេះហើយ រឿងរ៉ាវមួយនេះ បានធ្វើឲ្យមហាជន នាំគ្នា ដាក់នាមឲ្យតារារូបនេះ ថាជាស្រី ដែលលួចប្ដីមិត្តរួមអាជីពនឹងគ្នាទៀតផង។

៤.Boy Pakorn

ពេលកំពុងល្បីខ្លាំង Boy បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវធ្ងន់ធ្ងរបំផុតក្នុងជីវិតរបស់គាត់។ នៅឆ្នាំ ២០១៤ បានបែកធ្លាយរូបថតក្តៅសាច់មួយ នៅលើគ្រែជាមួយមនុស្សម្នាក់ ដែលរូបភាពរបស់តារាប្រុសរូបនេះ បានធ្វើឲ្យសាធារណជនទាំងក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងក្រៅប្រទេសខកចិត្តជាខ្លាំង។ ហើយដំបូងឡើយ តារារូបនេះ បានបដិសេធអ្វីៗទាំងអស់។ ប៉ុន្តែពីរបីថ្ងៃក្រោយមកគាត់បានបើកសន្និសិទកាសែត សារភាពហើយសារភាពកំហុស របស់គាត់ផងដែរ៕