បាត់មុខ ២ឆ្នាំ Jannie ចេញមកវិញ យំហើមភ្នែកប្ដឹងក្រុមហ៊ុន តែស្រាប់តែពេលនេះ ខាងក្រុមហ៊ុនចេញមកបដិសេធនិយាយបែបនេះទៅវិញ

0

Ploychompoo ដែលភាគច្រើនគេស្គាល់ថាជា Jannie Weigel បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែធ្នូ ទាំងទឹកភ្នែកថា នាងបានដាក់ពាក្យប្តឹងភ្នាក់ងារម៉ាឡេស៊ី ដែលនាងបានចុះកិច្ចសន្យាជាមួយដោយសារក្រុមហ៊ុន បានបំពានកិច្ចសន្យា ដោយបានចេញបទចម្រៀងរបស់នាងបានតែ១បទប៉ុណ្ណោះក្នុងរយៈពេល២ឆ្នាំមកនេះ សម្រាប់បទចម្រៀងឯទៀតក្រុមហ៊ុនតែងយកលេស និងពន្យារពេលរាល់លើកធ្វើឱ្យនាងខាតពេលអស់២ឆ្នាំទទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jannie បានសម្រេចចិត្តធ្វើការចុះកុងត្រា ជាមួយក្រុមមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មរយៈពេល២ឆ្នាំប៉ុន្តែអ្វីៗមិនបានដូចដែលកិច្ចសន្យាបានចុះនោះទេ ទើបជាហេតុធ្វើឱ្យតារាស្រីរូបនេះសម្រេចចិត្តដាក់ ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុននោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះតុលាការនៅប្រទេសម៉ាឡេស៊ី បានទទួលពាក្យបណ្តឹងរបស់នាងរួចរាល់ហើយ ដោយ Ploy ទាមទារប្រាក់សំណងជាច្រើនដែលក្រុមហ៊ុនបានខ្ជះខ្ជាយពេលវេលានាង២ឆ្នាំមកនេះគ្មានការងារធ្វើ។ តារាស្រីរូបនេះ បានបញ្ជាក់ថា បទចម្រៀងជាច្រើនដែលនាង បានធ្វើកន្លងមកត្រូវបានពន្យារពេលយកទុកចោលមិនរវីរវល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ក្រោយពីដាក់ពាក្យបណ្តឹងរួច បានធ្វើឱ្យនាងមានសម្ពាធខ្លាំងដោយសារត្រូវចំណាយថ្លៃមេធាវីក៏ដូចជាការចំណាយប្រចាំថ្ងៃ។ ចំណែកពេលនេះ​ខាងក្រុមហ៊ុន Universal Music ដែលស្ថិតនៅក្រោមក្រុមហ៊ុន Red Records Limited បានចេញមុខប្រកាស បដិសេធរឿងដែលតារាស្រីរូបនេះចោទប្រកាន់មកលើក្រុមហ៊ុន ដោយបានលើកឡើងថា៖ «ពួកយើងសុំធ្វើការឆ្លើយតបទៅកាន់សន្និសីទសារព័ត៌មានរបស់តារាស្រី Jannine Weigel ដែលគ្រប់គ្នាស្គាល់ថា Ploy Chompoo ដែលបានធ្វើឡើងនៅថ្ងៃទី ២១​​ ខែធ្នូ ឆ្នាំ ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសន្និសីទសារព័ត៌មាននោះ កញ្ញា Jannine បានលើកឡើង ពីការដាក់ពាក្យបណ្តឹងទាមទារសងជំងឺចិត្ត ពីក្រុមហ៊ុន និងប្តឹងក្រុមហ៊ុន RedRecords Sdn Bhd (RedRecords) ថាបានបំពានកិច្ចសន្យាកុងត្រារវាងភាគីទាំងពីរ ដែលបានចុះនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា Jannine បានធ្វើការចោទប្រកាន់មកលើក្រុមហ៊ុន RedRecords នេះដោយគ្មានភស្តុតាងអះអាងនោះឡើយ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនសុំចេញមុខបដិសេធ រាល់ពាក្យសម្តីរបស់នាងដែលបានលើកឡើង។ ឆ្លៀតក្នុងឱកាសនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន RedRecords និងយល់ព្រមសំណើរតទល់នៅលើតុលាការ ដោយមានការចូលរួមពីមេធាវីទាំងសងខាង និងអ្នកពាក់ព័ន្ធជាសាក្សី ខណៈពេលដែលបញ្ហាមួយនេះ ត្រូវបានស្នើសុំទៅតុលាការនៅឯប្រទេស ម៉ាឡេស៊ី រួចរាល់ហើយ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​