អាណិតគាត់ដែរ តារាកំប្លែងជើងចាស់ Wong Jing បែរជាមកជួបរឿងយ៉ាប់យឺន ដោយសារតែរឿងនេះទៅវិញ

0

បុរស​ម្នាក់​នេះ​ត្រូវ​បាន​ទស្សនិកជន​កម្ពុជា​ជំនាន់​មុន​ស្គាល់​មុខ​មិន​តិច​ទេ ​តាម​រយៈ​រឿង​ល្បី​ជាច្រើន​ដែល​គាត់​ចូលរួម​សម្ដែង​ជាមួយ​​កំពូល​តារា​កំប្លែង​ ទិន ហ្វី ​(Stephen Chow)។ ​​គាត់​​មាន​ឈ្មោះ​ពិត​ថា Wong Jing។ ​​ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ក៏​ជា​​អ្នក​ដឹកនាំ​រឿង ​ផលិតករ ​​ពិធីករ ​និង​អ្នក​និពន្ធ​រឿង​ដ៏​ពោរពេញ​ដោយ​ទេពកោសល្យ​ម្នាក់​ដែរ។ ​រឿង​ដែល​លោក​ចូលរួម​ និង​ដឹកនាំ​ជាមួយ​ទិនហ្វី​ល្បីៗ​រួម​មាន​រឿង​ “God of Gamblers II”​ ឆ្នាំ ១៩៩១ ​រឿង​ “Tricky Brains” ​​វគ្គ​ ១ ​និង​វគ្គ​ ២ ​ឆ្នាំ ​១៩៩១ ​និង​ ១៩៩២ ​​រឿង ​”Sixty Million Dollar Man” ​ឆ្នាំ ​១៩៩៥ ​ហើយ​និង​រឿង “The Tricky Master” ឆ្នាំ ​១៩៩៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗខ្សែភាពយន្ដ “Heaven Sword and Dragon Saber” ដែលដឹកនាំសម្ដែងនិងសរសេរប៉ារូលដោយតារាវ័យ ៦៦ ឆ្នាំនេះបានចេញផ្សាយជាផ្លួវការ។ អ្វីដែលធ្វើឲ្យទស្សនិកជនខកបំណងគឺគុណភាពរឿងហាក់ដូចជាមិនល្អគ្រប់គ្រាន់ទាំងបច្ចេកទេសកាត់ត

ការសម្ដែងនិងសាច់រឿងជាហេតុធ្វើឲ្យមានមតិរិះគន់ពាសពេញបណ្ដាញសង្គម។ ខណៈរឿងនេះទទួលបានពិន្ទុតែ ៣.២/១០ ប៉ុណ្ណោះលើ Douban ដែលជាប្រព័​ន្វវាយតម្លៃរឿងភាគឬខ្សែភាពយន្ដក្នុងប្រទេសចិន។ ហើយនេះមិនមែនជារឿងទី ១ របស់លោកទេដែលទទួលបានពិន្ទុទាបដូច្នេះពោលសឹងគ្រប់រឿងមានលោកចូលរួមដឹកនាំសម្ដែងសុទ្ធតែទទួលបានពិន្ទុក្រោម ៥ ទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Wong Jing ផ្ទាល់ត្រូវបានមហាជនរិះគន់ខ្លាំងជាងគេបំផុតព្រោះគេសង្កេតឃើញថាគុណភាពរឿងដែលរូបលោកផលិតហាក់ដូចជាមានគុណភាពអន់ទៅៗមិនមានការកែប្រែឡើយដោយបន្ដសាងកំហុសដដែលៗ រហូតដល់ទទួលបានពានរង្វាន់អំបោសមាសចំនួន ៣ ដង។ សម្រាប់ពានរង្វាន់មួយនេះគឺផ្ដល់ឲ្យក្នុងគោលបំណងបង្ហាញថាអ្នកដែលទទួលជាតារាសម្ដែង អ្នកដឹកនាំ ផលិតករ ឬសរសេរប៉ារូលរឿងអន់បំផុតប្រចាំឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្ដាញសារព័ត៌មាន Sina បានដកស្រង់នូវបទសម្ភាសន៍ចាស់ៗរបស់ Wong Jing ដោយលោកធ្លាប់និយាយថា៖ លោកមានសមត្ថភាពក្នុងការសរសេរប៉ារូលរឿងត្រឹមរយៈពេល ២​ទៅ ៣ ថ្ងៃប៉ុណ្ណោះ។ ហើយលោកមិនខ្វល់ពីគុណភាពឬមតិរិះគន់ឡើយ។ អ្វីដែលត្រូវការគឺប្រាក់។

លើសពីនេះរឿងដែលដឹកនាំដោយតារាប្រុសនេះភាគច្រើនគេក៏សង្កេតឃើញថាមានតែតួមុខមាត់ស្អាតប៉ុន្ដែសមត្ថភាពក្នុងការសម្ដែងដូចជាមិនទាន់ដល់កម្រិតនៅស្ទើរៗទាំងអស់។ រីឯការកាត់តក៏អន់មើលទៅដូចជាក្មេងលេងបាយឡុកបាយឡ ជាពិសេសដាក់ Filter ជ្រុលហួសហេតុធ្វើឲ្យមុខតួអង្គខុសពីទម្រង់ដើមខ្លាំង។ បើក្រឡេកទៅមើលសាច់រឿងវិញសរសេរឡើងមកមិនសូវសមហេតុផល វគ្គខ្លះសរសេរឲ្យតែបានគ្មានប្រទាក់ក្រឡាគ្នាបន្ដិចទាល់តែសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងព្យាយាមសសេរកែប្រែខុសពីទម្រង់ដើមរឿងទាំងស្រុង។ ជាក់ស្ដែងដូចជារឿង ស៊ុន អូខុង ឬ Monkey King 2020 គ្រាន់តែចេញភ្លាមគឺត្រូវបានស្វាគមន៍ដោយការរិះគន់តែម្ដងព្រោះ ស៊ុន អូខុង ឬមហាទេពស្មើមេឃជាតួអង្គមួយដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែមិនចេះដែលខ្លាចនរណាតែបែរជាខ្សោយរហូតប្រយុទ្ធប៊ិះនឹងចាញ់បិសាចពីងពាងធម្មតាទៅវិញ។

ហេតុផលនេះហើយទើបមហាជនជឿថាវាជាមូលហេតុដែលធ្វើឲ្យរូបលោកបរាជ័យផ្ទួនៗក្នុងវិស័យដឹកនាំរឿងរហូតដល់ទស្សនិកជនជាច្រើនអស់ជំនឿចិត្តនឹងរងចាំទស្សនាស្នាដៃរបស់លោកព្រោះផលិតរឿងដោយគិតតែពីប្រាក់ចំណេញគ្មានក្ដីស្រឡាញ់ពិត​ប្រាកដ មិនយល់ច្បាស់ពីការផលិតរឿងធ្វើឲ្យតែរួចពីដៃ។ ជាពិសេសមិនព្រមពង្រឹងគុណភាពទទួលយកគំនិតថ្មី និងចូលចិត្តបង្កើតរឿងដែលមើលទៅគ្មានការពិតកុហកបោកប្រាស់អ្នកទស្សនាថែមទៀត។ លោកក៏ត្រូវបានមហាជនដាក់រហ័ស្សនាមជាស្ដេចផលិតរឿងដែលគ្មានគុណភាពផងដែរ “King of junk movies” ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​