ពិតណាស់ តារាស្រី Nicole Theriault និងអតីតស្វាមី ជាតន្ត្រីករល្បីឈ្មោះប្រចាំប្រទេសថៃ លោក Maew Chirasak អ្នកទាំងពីរបានលែងលះគ្នា ជាង ១៤ ឆ្នាំមកហើយ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់។
តែថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្រតែម្ដង ពិតជាមានការភ្ញាក់ផ្អើលមែនទែន ក្រោយបានឃើញការបង្ហោះរូបជុំគ្នារបស់អ្នកទាំងពីរ រួមទាំងកូនប្រុសផងដែរ ដែលមានទៅពិតជាមានក្ដីសុខណាស់។
ក្រោយមានការបង្ហោះរូបទាំងនោះរួចមក Nicole បានចេញមកឱ្យដឹងថា ការដែលពួកគេត្រឡប់មកថតរូបជុំគ្នាលើកនេះ គឺមិនមែនមានន័យថាពួកគេត្រឡប់មកជាគ្រួសារតែមួយវិញនោះទេ គឺដើម្បីអបអរសាទរ និង
ជាការចូលរួមឆ្លងខួបកំណើតកូនប្រុសគឺ ប្អូន Tigger ដែលឈានចូលវ័យ ១៧ ឆ្នាំតែប៉ុណ្ណោះ។ តែពិតជានិស្ស័យ ដោយសារតែអ្នកទាំងពីរ ចៃដន្យបានទិញនំខេករូបដូចគ្នាឱ្យកូនប្រុសថែមទៀត។ ក្រោយបានសម្រេចលែងលះគ្នាប្រើជីវិតរៀងៗខ្លួន
ដោយមួយឆ្នាំក្រោយមក លោក Maew បានរៀបការជាមួយភរិយាក្រោយឈ្មោះថា Ajaree ចំណែកឯ Nicole គឺស្ពាយឈ្មោះមេម៉ាយចិញ្ចឹមកូនប្រុសរហូតមកទល់ពេលបច្ចុប្បន្ននេះ៕ សូមមើលរូបភាពខាងក្រោម៖