មិនបានប៉ុន្មានផង! ប្រហែលពូកែងរង៉ក់ពេក ស្រាប់តែថ្ងៃទិវាក្ដីស្រឡាញ់ ១៤ កុម្ភៈ ផ្ទុះសង្ស័យ Pat បែកស្នេហ៍សង្សារប៉ូលិស ក្រោយឃើញបែបនេះ

0

អាចនិយាយបានថា គឺជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពីតារាសម្ដែងស្រី ដែលជាអ្នកម្ដាយកូនមួយ Pat Napapa បើកបង្ហាញពីគូស្នេហ៍ថ្មីរបស់ខ្លួន ​រួមទាំងសកម្មភាពដ៏ផ្អែមល្ហែមជាមួយគ្នា ជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ គូស្នេហ៍ដ៏ស្រស់សង្ហារបស់នាង ដែលមានឈ្មោះថា Naphat បានបង្ហោះពីទិដ្ឋភាពដ៏ល្អូកល្អើនសារជាថ្មី ដោយនៅក្នុងនោះដែរ តារាស្រី Pat Napapa បានឡើងជិះលើខ្នងរបស់គូស្នេហ៍ និងបានបង្ហាញពីទឹកមុខដ៏គួរឲ្យស្រលាញ់ ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ក្រោយពួកគេបើកការបង្ហាញនៃក្ដីស្រលាញ់ ទទួលបានការចាប់អារម្មណ៏ជាខ្លាំងពីអ្នកគាំទ្រ ជាពិសេសក្ដីស្រលាញ់អ្នកទាំងពីរនាក់នេះ ពេលនេះហាក់រឹងមាំខ្លាំង ដោយមានគម្រោងយកកូនថែមទៀតផង។

ដោយឡែក នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ ដែលត្រូវជាថ្ងៃកំណើតគូស្នេហ៍ប៉ូលិសរូបសង្ហារបស់តារាស្រី Pat Napapa ឃើញថាខាងប្រុសបានបង្ហោះរូបភាពមួយសន្លឹក ដែលមានទាំងមានរូបខ្លួនឯង តារាស្រី Pat Napapa និងកូនប្រុសរបស់នាង ដោយភ្ជាប់ជាមួយខេបសិនថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គ្រប់អាយុ ២៨ ឆ្នាំហើយ ថែមទាំងមានសមាជិក ២ នាក់ទៀតចូលមកផងដែរ»។ ក្រោយគូបងប៉ូលិសសង្ហារបស់ខ្លួនបង្ហោះបែបនេះ ស្រាប់តារាស្រីមេម៉ាយរូបនេះ បានចូលទៅខមមិនពីក្រោមការបង្ហោះរបស់គូស្នេហ៍រូបសង្ហាយ៉ាងដូច្នេះថា៖ «ក្នុងថ្ងៃកំណើត ២៨ ឆ្នាំ ចង់បានអ្វីដែរ»។ ភ្លាមនោះគូស្នេហ៍រូបសង្ហាក៏ឆ្លើយមួយម៉ាត់ថា ៖ «មិនសុំអ្វីច្រើនទេ សុំត្រឹមម្យ៉ាងកុំឱ្យឆាប់អន់ចិត្ត និង ងក់ពេញមួយឆ្នាំ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមួយរយៈចុងក្រោយនេះ គូស្នេហ៍តារាគូនេះហាក់ស្ងាត់ដែលធ្វើឱ្យមហាជនកើតក្ដីងឿងឆ្ងល់។ តួយ៉ាងកាលពីពេលថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនកើតក្ដីសង្ស័យទៀតហើយបន្ទាប់ពីគេឃើញលោក Nine ចេញមកបង្ហោះសារហាក់ជាពួកគេបានចែកផ្លូវគ្នាបាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសក្រោយបានឃើញ សារបង្ហោះនោះប៉ូលិសកំលោះ Nine បានសរសេរថា ៖ «ថ្ងៃ១៤ កុម្ភៈ ទិវានៃសេចក្ដីស្រឡាញ់ឆ្នាំនេះ ខ្ញុំមិនបានទំនេរទេ ជាប់រវល់ធ្វើការ តែបើចប់ការងារទើបអាចទៅបាន»។ លោកបានបន្ថែមទៀតថា៖ «ត្រូវចិត្តតែមិនត្រូវគ្នា ដូចនេះមានតែនៅស្ងៀមកុំមាត់ ទុកវាជាមេរៀន»៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖