បើគិតមកទល់នឹងពេលនេះ តារាស្រី Pum Pui និងលោក Gavind បានរៀបការនិងគ្នាអស់រយៈពេលជាង៧ឆ្នាំហើយ ហើយសព្វថ្ងៃនេះអ្នកទាំងពីរក៏កំពុងតែទទួលបានចំណងដៃកូននៅក្នុងផ្ទៃដែលជាតំណក់ឈាមលើកដំបូងផងដែរ។
តែយ៉ាងណាមិញ កាលពីថ្មីនេះៗហ្វេនៗ និងមហាជនជាច្រើនពិតជាក្ដុកក្ដួល និងអាណិតតារាស្រី Pum Pui យ៉ាងខ្លាំង ខណៈឃើញស្វាមីនាងបានបង្ហោះរូបភាពនាងកំពុងតែអង្គុយយំ ដោយសារតែត្រូវបានមហាជនអ្នកគាំទ្រកើតក្ដីមិនពេញចិត្ត
ព្រមទាំងរិះគន់នាងមកជារឿយៗ មិនថាតារាស្រីរូបនេះធ្វើអ្វីនោះទេ តែងត្រូវាបានពួកគេលើកជាប្រធានបទវិភាគវែកញែកមករហូត។ តារាស្រីរូបនេះបាននិយាយថា សម្រាប់នាងជាមនុស្សរបស់មហាជនតែងតែត្រូវបានរិះគន់ជាធម្មតា
ក៏ប៉ុន្តែមិនមែនមកអង្គុយរិះគន់នាងគ្រប់រឿងនោះឡើយ។ រាល់សកម្មភាពដែលនាងតែងធ្វើ ដូចជាស្លៀកពាក់សិចស៊ីជាដើមនោះ ក៏មកពីនាងយល់ថានាងមានរូបរាងស្អាតអាចស្លៀកបាន ណាមួយវាចំណូលចិត្តនាងផង វាជាសិទ្ធិរបស់នាង
ហើយមិនមែនមនុស្សស្រីដែលស្លៀកសិចស៊ីហើយវាយតម្លៃថាជាស្រីមិនល្អទាំងអស់នោះទេ។ ក្នុងនោះដែរតារាស្រីរូបនេះក៏បានផ្តាំទៅកាន់អ្នកដែលរិះគន់នាងថា គួរតែរៀនផ្លាស់ប្តូរគំនិតរិះគន់អ្នកដទៃចេញបើចង់ឱ្យសង្គមមានការរីកចម្រើន
ពីព្រោះមនុស្សម្នាក់ៗមានការគិតផ្សេងៗគ្នា គេពុំអាចបំពេញនូវអ្វីដែលយើងចង់បានទាំងអស់នោះឡើយ។ គួរយកពេលងាកមកឱ្យតម្លៃមនុស្សស្រីខ្លាំងជាងនេះ និង រួមគ្នាធ្វើអ្វីដែលល្អៗ ជាជាងអង្គុយចាំតែរិះគន់៕ សូមមើលរូបភាពខាងក្រោម៖