ហេតុតែប្រុសស្អាត Sky ចេញមុខទម្លាយមូលហេតុច្បាស់ៗ ថាខ្លួនមិនចង់មានសង្សារទេ ដោយសារតែបែបនេះ

0

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា​មានតារាចំណូលថ្មី ដែលពោរពេញទៅដោយសមត្ថភាពជាច្រើន កំពុងតែប្រជែងគ្នារះនៅលើវិថីសិល្បៈ ដោយក្នុងនោះដែរ តារាប្រុសវ័យ២១ឆ្នាំ លោក ​Sky Wongravee ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើទោះបីជា លោក Sky បង្ហាញខ្លួនពេញលេញ នៅក្នុងវិស័យសិល្បៈទើបតែបានមិនប៉ុន្មានក៏ពិតមែន ប៉ុន្តែលោកអាចឆក់យកបេះដូងអ្នកគាំទ្រគ្រប់គ្នា បានយ៉ាងឆាប់រហ័ស ដោយសារតែទេពកោសល្យការសម្ដែងដ៏ប៉ិនប្រសព្វ ហើយថែមទាំងបូករួមជាមួយរូបរាងដ៏ស្រស់សង្ហារបស់លោកទៀតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយពីលេចមុខសម្ដែងក្នុងខ្សែភាពយន្ត «My Ambulance» ដែលជាខ្សែភាពយន្តកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងនោះ ក៏បានធ្វើឲ្យប្រជាប្រិយភាពរបស់តារាប្រុសដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ ក៏កាន់តែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់តែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែមទាំងល្បី ថែមទាំងសង្ហាបែបនេះ បើចង់រកសង្សារមិនពិបាកទេ តែតារាប្រុសរូបនេះ មិនព្រមយកសង្សារទេ។ ដោយលោកបាននិយាយច្បាស់ៗថា ក្ដីសុខរបស់លោកគឺជាការរស់នៅម្នាក់ឯង បច្ចុប្បន្ននេះលោករស់នៅម្នាក់ឯងមានក្ដីសុខស្រាប់ហើយដូចនេះលោកមិនទាន់ចង់មានគូនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីលោករស់នៅម្នាក់ឯងក៏ពុំមានអារម្មណ៍ថាឯកាឡើយ តែប្រសិនបើលោកមានអារម្មណ៍ថាឯកានោះគឺលោកអានសៀវភៅ ឬ ក៏ដើរលេងកម្សាន្តទៅនេះទៅនោះជាដើម។ លើសពីនោះ សព្វថ្ងៃលោកមានសត្វចិញ្ចឹម និង មិត្តភក្តិដូចនេះជីវិតរបស់លោកពុំឯកោឡើយទោះបីជាគ្មានសង្សារក៏ដោយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​