ជាការពិតណាស់ កាលពីឆ្នាំ ២០១៤ និងជាឆ្នាំដែលតារាចម្រៀងដ៏មានឥទ្ធិពល Selena Gomez មានវ័យ ២២ឆ្នាំ នាងពិតជាធ្វើឲ្យអ្នកនិយមគាំទ្របទចម្រៀងរបស់នាង
មានការពេញចិត្តច្រើនលើសលប់ ព្រោះតែតារាស្រីរូបនេះ មានទាំងភាពវ័យឆ្លាត មានសមត្ថភាពសិល្បៈពូកែ និងមានសម្រស់ស្រស់ស្អាត រូបរាងតូចច្រឡឹងគួរឲ្យចាប់អារម្មណ៍។ ទន្ទឹមនឹងនេះ បន្ទាប់ពីពេលវេលារំលងទៅជាង ៧ឆ្នាំ
មកទល់នឹងពេលបច្ចុប្បន្ននេះ ដែល Selena មានវ័យ ២៩ឆ្នាំ នាងហាក់មើលទៅឡើងគីឡូច្រើនជាងមុន ហើយប្រែប្រួលរូបរាងខ្លាំងតែម្ដង។ ជាពិសេសបើយើងក្រឡេកទៅមើលរូបថតចាស់ៗកាលពីប៉ុន្មានឆ្នាំមុន
យកមកប្រៀបធៀបនឹងពេលនេះ គឺអាចនិយាយបានថា Selena ប្រែប្រួលរូបរាងដូចមនុស្សពីរផ្សេងគ្នា ឡើងមានសាច់ទ្រលុកទ្រលន់គួរឲ្យក្នាញ់។ យ៉ាងណាមិញ ទោះបីជាតារាស្រីម្ចាស់បទ
«Love you like a love song» រូបនេះ ឡើងគីឡូខ្លាំងខុសពីមុនយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែពូកែរៀបចំតុបតែងខ្លួនបានស្អាត ស៊ីវីល័យ និងមើលទៅទាក់ទាញខ្លាំងដូចមុនដដែលផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
រូបបច្ចុប្បន្ន៖