សាក់ទាំង ១១កន្លែងរបស់ Selena សុទ្ធតែមានអត្ថន័យ ជាពិសេសកន្លែងសំខាន់មួយនេះ

0

ជាការពិត ការចាក់សាក់លើរាងកាយមិនមែនសុទ្ធតែអាចសំគាល់ថា បុគ្គលនោះជាមនុស្សកោងកាច ឬឈ្លើយនោះទេ ព្រោះបើនិយាយជារួមទៅ មនុស្សល្អឬអាក្រក់គេសំគាល់លើទង្វើនិងអត្តចរិតទៅវិញទេ មិនពាក់ព័ន្ធនឹងការចាក់សាក់ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ការចាក់សាក់ វាជាការនិយមចូលចិត្តរបស់យុវវ័យមិនថានៅបែកអឺរ៉ុប ឬអាស៊ី។ ហើយនៅពេលដែលពួកគេសម្រេចចិត្តចាក់សាក់ គឺគេសុទ្ធតែរកនឹកឃើញអត្ថន័យអ្វីមួយហើយ ទើបគេហ៊ានទៅធ្វើរឿងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ដូចជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល Selena Gomez ជាដើម នាងក៏មានការនិយមចូលចិត្តការចាក់សាក់លើដងខ្លួនដែរ។ ហើយគិតចាប់តាំងពី ២០១២ រហូតមកទល់ពេលនេះ នាងបានចាក់សាក់បាន ១៦កន្លែងហើយលើរាងកាយ។ ហើយក្នុងនោះ ស្នាមសាក់នីមួយៗសុទ្ធតែមានភាពទាក់ទាញ និងមានបង្កប់អត្ថន័យល្អៗគួរឲ្យចាប់អារម្មណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមជាអត្ថន័យ និងស្នាមសាក់មួយចំនួនដែលមានលើខ្លួន Selena៖

១.និមិត្តសញ្ញារូបតន្រ្តីលើកដៃស្ដាំ កាលពីឆ្នាំ ២០១២ នៅពេលដែលនាងបានចូលរួមកម្មវិធីមួយនាងបានប្រាប់ថា រូបសាក់នេះមានន័យថា តន្ត្រីគឺជាឥទ្ធិពលដ៏ធំមួយនៅក្នុងជីវិតរបស់នាង។

២.លេខ ៧៦ (LXXVI) ជាលេខរ៉ូម៉ាំងនៅខាងក្រោយក សាក់នេះ ត្រូវបានគេសន្មត់ថា ជាថ្ងៃកំណើតរបស់ម្ដាយនាង ព្រោះម្ដាយនាងកើតក្នុងឆ្នាំ ១៩៧៦។

៣.រូបអក្សរ «God who strengthens me» នៅលើភ្លៅខាងស្ដាំ គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​វគ្គ​គម្ពីរ​ព្រះយេស៊ូ ដែល​នាង​ចូល​ចិត្តបំផុត។

៤.អក្សរ «G» លើកញ្ចឹងកក្រោយត្រចៀក តំណាងឲ្យឈ្មោះ Gracie ដែលជាប្អូនស្រីរបស់នាង។

៥.អក្សរ «Love Yourself First» សរសេរជាភាសាអារ៉ាប់នៅផ្នែកខាងលើខាងស្តាំនៃខ្នង កាលពីឆ្នាំ ២០១៤ នាងធ្លាប់បាននិយាយថា នាងចូលចិត្តវា ហើយចង់ចាក់សាក់បែបនេះយូរហើយ។

៦.អក្សរ «Sunshine» នៅលើប្រអប់ជើងស្ដាំ Selena មិន​ដែល​និយាយ​អំពី​អត្ថន័យ​នៃ​ស្នាម​សាក់​នេះ​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៦ នាង​បាន​ហៅលោក​យាយ​របស់​នាង​ថា «ពន្លឺ​ថ្ងៃ​របស់​ខ្ញុំ» នៅ​លើ Twitter ដូច្នេះគេអាចសន្មត់ថា សាក់នេះចង់សំដៅលើយាយរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧.សញ្ញាក្បៀសលើ.កដៃនាងនិងមិត្តភក្ដិ ​វាអាចមានន័យថា ជាចលនា​មួយ​ដែល​ជួយលើកទឹកចិត្ត និង​ការ​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​អ្នក​ដែល​រង​គ្រោះដោយជំងឺបាត់ទឹកចិត្ត ព្រោះនៅ​ក្នុង​អក្សរសិល្ប៍ អ្នក​និពន្ធតែងតែ​ប្រើ​សញ្ញា​ក្បៀស​មិនមែនដើម្បី​​បញ្ចប់​ប្រយោគ​ទេ ប៉ុន្តែ​ដើម្បី​បន្ត​ទៅមុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨.ស្នាមសាក់ដ៏ធំលើភ្លៅឆ្វេង រូបសាក់នេះ នាងមិនដែលបង្ហាញពីអត្ថន័យទេ។

៩.ការ​រចនា​លេខ​នៅ​ខាង​លើ​កែង​ដៃ​ស្តាំ អ្នក​គាំទ្រ​បាន​ក្រឡេក​មើល​ការ​រចនា​លេខ​នៅ​ខាង​លើ​កែង​ដៃ​ស្តាំ​របស់នាង ក្នុងបទចម្រៀងរបស់នាង ដូចជាបទ «Rare»​និងបទ «Ice cream» ជាដើម។ ហើយគេអាចសន្មត់ថាលេខទាំងនោះ ជាកាលបរិច្ឆេទនៃការចុះហត្ថលេខាព្រមព្រៀងដែលនាងទទួលបានការវះកាត់ប្ដូរក្រលៀនជាមួយ Francia Raisa។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០. ពាក្យ «Rare» ជាឈ្មោះអាល់ប៊ុមទោលរបស់នាងដែលចេញកាលពីឆ្នាំ ២០២០។

១១.ផ្កាកុលាបពណ៌ផ្កាឈូកដ៏ធំមួយនៅលើខ្នងផ្នែកខាងលើ ថ្មីៗនេះ នាងបាននិយាយថា «ខ្ញុំ និង Cara ជាមិត្តល្អបំផុត។ កាលខ្ញុំប្រហែលជាអាយុ ១៦ ឆ្នាំ នៅពេលដែលខ្ញុំបានជួប Cara នាងតែហៅខ្ញុំថា Rosebud ដូច្នេះវាជាឈ្មោះហៅក្រៅរបស់ខ្ញុំ។ ហើយខ្ញុំតែងតែចង់សាក់រូបផ្កាកុលាបបែបនេះ ហើយឥលូវនេះខ្ញុំទទួលបានវាហើយ ខ្ញុំស្រលាញ់វា»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​