បើទោះបីជាបានសម្រេចចិត្ត ឈប់សម្រាកពីវិស័យសិល្បៈ តែ តារាភេទទី ៣ និងជាពិធីករដ៏ល្បីឈ្ម៉មួយរូប Ma Ornapa នៅតែមានការគាំទ្រ និងតាមដានពីសកម្មភាពរបស់នាង
ពីហ្វេនៗជាច្រើន បន្ទាប់ពីនាងបានបើកបង្ហាញពីជីវិតរស់នៅយ៉ាងល្អ និងមានក្ដីសុខ ។ ចំណែកថ្មីៗនេះ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ តារាភេទទី ៣ រូបនេះ ពិតជាសំណាងមែនទែន
ដោយសារតែនាងទទួលបានការកម្ម៉ង់ទិញអីវ៉ាន់ជាច្រើន។ បើយោងតាមការបង្ហោះវីដេអូយ៉ាងរំភើបចិត្តរបស់គាត់ បានឱ្យដឹងថាមានកំលោះចិត្តល្អ រូបសង្ហាម្នាក់បានជួយកុម៉្មង់ទិញ អាម៉ុករបស់នាងរហូតដល់ទៅ ២០០ កញ្ចប់
ដោយឱ្យនាងយកអាម៉ុកនោះទៅចែកជូននរណាក៏បានក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់នោះ។ Ma Ornapa បានចេញវីដេអូអរគុណ និង សារយ៉ាងមានន័យថា ៖ «អាម៉ុកនៃថ្ងៃ Valentine អរគុណអ្នកកំលោះចិត្តល្អ ដែលជួយគាំទ្រ និង ផ្ដល់កម្លាំងចិត្តឱ្យ សូមផ្ញើសេចក្ដីសុខ និង សេចក្ដីស្រឡាញ់ជូនចំពោះគ្រប់គ្នាផង»៕ សូមមើលរូបភាពខាងក្រោម៖