ពិតណាស់ តារាសម្តែងថៃប្រុស Warintorn Panhakarn ភាគច្រើនស្គាល់លោកក្នុងឈ្មោះថា Greatជាតារាប្រុសម្នាក់ក្នុងចំណោមតារាប្រុសផ្សេងទៀតដែលមានអាយុមិនតិចទេ។
ទន្ទឹមនឹង អាយុក្បែរ ៤០ឆ្នាំនេះ គេក៏ដឹងដែរថា រូបលោកមិនទាន់បានបើកចំហទំនាក់ទំនងមួយណាច្បាស់លាស់នៅឡើយ។ ដូចដែរ ជឿជាក់អ្នកគាំទ្រលោកប្រាកដជាដឹងយ៉ាងច្បាស់ថា រូបលោកបានប្រកាសការបញ្ចប់ទំនាក់ទំនងជាមួយនឹងអតីតមិត្តស្រីជាអ្នកគ្រូពេទ្យ
បន្ទាប់ពីបានសេពគប់គ្នារយៈពេល ៣ឆ្នាំមកហើយ។ បន្ទាប់ពីទុកខ្លួនឱ្យនៅទំនេរគ្មានគូមក ឃើញថាមានមហាជនមិនតិចនោះទេ ដែលកំពុងតែទទូចចង់ឃើញ Great មានគូឆាប់ៗ លើសពីនេះទៅទៀត មិនត្រឹមតែអ្នកគាំទ្រនោះទេដែលបារម្ភ
សូម្បីតែម្តាយរបស់លោកក៏មិនចង់ឱ្យកូននៅទំនេរយូរដែរ រហូតដល់ថ្នាក់ចេញមុខប្រកាសរកកូនប្រសាទៀតផង។ ក្រោយពីម្ដាយរបស់តារាប្រុសរូបនេះ បានចេញមុខមកប្រកាសបែបនេះស្រាប់តែ លោកបង្ហោះរូបរបស់លោកមួយសន្លឹកក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ដោយដាក់ខេបសិនថា៖
«អ្នកណាចង់បង្ហាញអារម្មណ៍អីបង្ហាញនៅខាងក្រោមនេះបាន ស្រឡាញ់អ្នកគ្រប់គ្នាបាទ»។ ស្រាប់តែពេលនោះ អតីតសង្សារ ពោលគឺសង្សារចាស់របស់លោក បានខមមិនក្រោមផុសរបស់ Great ដូច្នេះថា ៖ «លើសហើយ»៕ សូមមើលរូបភាពខាងក្រោម៖