ក្រៅពីមានជីវិតគ្រួសារដ៏មានសុភមង្គលហើយ អតីតកីឡាករបាល់ទាត់ លោក David Beckham និង ភរិយា ក៏បានបង្ហាញពីការរស់នៅដ៏ទំនើបទាន់សម័យ
និងជាម្ចាស់វិមានដ៏ប្រណីត ដែលជាផ្ទះមានតម្លៃថ្លៃបំផុតមួយ ទៀតផង។ ក្នុងនោះដែរ ផ្ទះវីឡាដ៏ស្កឹមស្កៃមួយនេះ ត្រូវបានគេដឹងថា ស្ថិតនៅក្នុងតំបន់ Holland Park ដែលក្រុមគ្រួសារ លោក David Beckham និងភរិយា
បានទិញក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃ ៣១,៥ លានផោន (ប្រមាណ ៤២,៦ លានដុល្លារ)។ ជាពិសេស នៅក្នុងផ្ទះនេះ មានបន្ទប់គេង ៧ បន្ទប់ស្លៀកពាក់ដ៏ធំទូលាយ ២ កន្លែងលេងក្នុងផ្ទះ កន្លែងហាត់ប្រាណ ស្ប៉ា ជាដើម។
ថ្វីត្បិតតែជាផ្ទះដ៏ធំសម្បើម និងមានតម្លៃថ្លៃខ្លាំងក៏ពិតមែន ប៉ុន្តែ លោក David និង ភរិយា បែរជាត្រូវបចំណាយប្រាក់ ៨ លានផោន (ប្រហែល ១០,៨ លានដុល្លារ) ដើម្បីជួសជុលវិមានមួយនេះឡើងវិញ ខណៈដែលបានបង្ហាញពីសញ្ញានៃការទ្រុឌទ្រោម
ស្ទើរតែជិតដួ.លរ.លំទៅហើយ ។ យ៉ាងណាមិញ លោក Beckhams ក៏ចង់ជួសជុលផ្ទះនេះជាបន្ទាន់ដែរ ប៉ុន្តែដោយសារតែវាស្ថិតនៅក្នុងបញ្ជីអគារដែលត្រូវរក្សាការអភិរក្សនៅកម្រិតទី ២ ព្រោះប្រវត្តិដ៏យូរលង់របស់វា ទើបក្រុមគ្រួសារពួកគេ មិនអាចធ្វើអ្វីបានឡើយ ប្រសិនបើគ្មានអាជ្ញាប័ណ្ណ៕ សូមមើលរូបភាពខាងក្រោម៖