ក្រោយបែកប្តីសេដ្ឋីពាន់លានដុល្លារ ស្រាប់តែល្បីសេដ្ឋីឥណ្ឌាតាមសុំស្នេហ៍ ពេលនេះច្បាស់ហើយ អ្នកមេម៉ាយសាច់ខ្ចី Pinky ចេញមកប្រាប់អស់ហើយ

0

តារាសម្ដែងស្រីរាងតូចច្រឡឹង Pinky Savika ត្រូវបានគេដឹងថាជាកូនកាត់ថៃ-ឥណ្ឌា។ បើនិយាយជីវិតក្នុងវិស័យសិល្បៈវិញ តារារូបនេះពិតជាមានឈ្មោះល្បីល្បាញខ្លាំង រហូតមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។ ដោយនាងបានឈានជើងចូលវិថីសិល្បៈតាំងតែនៅក្មេងមកម្ល៉េះទើបធ្វើឲ្យប្រជាប្រិយភាពនាងកាន់តែមានសន្ទុះខ្លាំងបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីជីវិតឯកជនវិញ នាងទទួលបានក្តីស្រឡាញ់ពីបុរសម្នាក់ជាសេដ្ឋីក្នុងត្រកូលគ្រួសារអភិជនហើយពួកគេក៏សម្រេចចិត្តកាន់ដៃគ្នាចូលរោងការ ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាស្រីរូបនេះបានថ្លៃបណ្ណាការពីស្វាមីយ៉ាងច្រើនមហាសាល ពោលគឹ ចំនួនរហូតដល់ទៅ ១០ លានដុល្លារ និង គ្រឿងពេជ្រមួយចំនួនទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបានរៀបការជាមួយស្វាមីមានងារជាសេដ្ឋី រស់នៅលើគំនរមាសប្រាក់ពិតមែន តែជីវិតប្ដីប្រពន្ធគូនេះ ហាក់ល្អតែដំបូងតែប៉ុណ្ណោះ ក្រោយមកក៏រស់នៅមិនចុះសម្រុងនឹងគ្នា រហូតបានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ក្រោយរួមរស់ជាមួយគ្នាបាន ៣ ឆ្នាំខណៈដែលពេលនេះ តារាស្រីរូបនេះ ក៏បានវិលត្រឡប់ចូលវិស័យសិល្បៈវិញផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតទៅអស់រយៈពេល ៣ ឆ្នាំទៅហើយ ដែលតារាស្រី Pinky Savika លែងលះស្វាមី ស្ពាយឈ្មោះមេម៉ាយ ហាក់មិនខ្វាយខ្វល់ឡើយ តែនាងបែរជាកំពុងតែមានក្តីសុខជាមួយជីវិតរស់នៅ Single យ៉ាងសម្បូរបែប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមួយរយៈនេះមហាជនបែរជាផ្ទុះការសង្ស័យថា នាងកំពុងតែមានសេដ្ឋីឥណ្ឌាតាមសុំស្នេហ៍ រហូតមហាជនជាច្រើនចង់ឃើញមុខសេដ្ឋីរូបនោះ។ ក្រោយមហាជនផ្ទុះការសង្ស័យសេដ្ឋីឥណ្ឌាតាមសុំស្នេហ៍ តារាស្រី Pinky បានចេញមុខបកស្រាយឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមានសេដ្ឋីឥណ្ឌាឯណាមកតាមសុំស្នេហ៍នាងនោះទេ។ នាងបានបន្តថា កន្លងមកដែលមានព័ត៌មានលេចឮបែបនេះ ក៏ព្រោះតែមានអ្នកសារព័ត៌មានម្នាក់បានរួមដំណើរជាមួយនាងតាមទៅថតរឿងនៅក្នុងប្រទេសឥណ្ឌា ហើយក្រោយមកក៏ចេញព័ត៌មានបែបនោះ តែទោះជាយ៉ាងណានាងសូមបញ្ជាក់ថា វាមិនពិតនោះទេ៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖