រប់គ្នាប្រាកដជាបានស្គាលជាក់ជាមិនខាន ជាមួយ Bo Vanda ដែលជាស្ត្រីមេម៉ាយ មានរូបសម្រស់ស្រស់ស្អាត និង ជានារីដ៏រឹងមាំម្នាក់ដែលអាចរស់នៅមិនពឹងពាក់អ្នកណា
គឺខិតខំដោយកម្លាំងញើសឈាមខ្លួនឯងដើម្បីចិញ្ចឹមកូនរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Bo ថែមទាំងបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនមួយទៀត ដែលវាកើតចេញពីការខិតខំយ៉ាងខ្លាំង ក្នុងនាមជាអ្នកម្ដាយទោលម្នាក់
ដោយបានដឹកដៃកូនស្រី ទៅទិញរថយន្តស៊េរីថ្មីមួយគ្រឿង ទុកជាកាដូសម្រាប់ខ្លួនឯង និងជាកម្លាំងចិត្តតស៊ូទៅមុខទៀតដើម្បីកូន ផងដែរ។ ជាពិសេស បន្ទាប់ពីបានបើកបង្ហាញបែបនេះ
រូបនាងក៏ទទួលបាននូវការលើកទឹកចិត្តជាច្រើន ពីអ្នកគាំទ្រ និងកោតសរសើរ ចំពោះការខិតខំនៅក្នុងជីវិត រហូតទទួលបានភាពជោគជ័យមួយនេះ៕ សូមទស្សនារូបភាពខាងក្រោម៖