ល្បីភ្ញាក់ផ្អើល Dicky Cheung ត្រូវបានចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទនៅក្នុងប្រទេសចិន ពេលនេះតុលាការចេញបញ្ជាក់ហើយ

0

តារាសម្ដែងហុងកុង លោក Dicky Cheung បានចូលប្រឡូកក្នុងវិស័យកម្សាន្តតាំងពីឆ្នាំ ១៩៨០ ដោយបានចុះកិច្ចសន្យាជាមួយ​ស្ថានីយទូរ​ទ​ស្សន៍ ​TVB ។ តារាប្រុសសម្បូរទេពកោសល្យរូបនេះ ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈតួអង្គស្តេចស្វា អ៊ូខុង ក្នុងរឿងភាគបុរាណ «The Monkey King» កាលពីឆ្នាំ ១៩៩៦ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកហក់ឡើងខ្ពស់ចាប់ពេលនោះមក ។

ទោះជាយ៉ាងណាមិនយូរប៉ុន្មាន ក្នុងវគ្គបន្តដោយសារតែជម្លោះក្នុងកិច្ចសន្យាទើបធ្វើឱ្យ Dicky Cheung បានចេញមុនពេលចាប់​ផ្តើម​ថត​ស​ម្ដែង​រឿង ​ដោយប្តូរទៅជាតារាសម្ដែងប្រុស Benny Chan ដើរតួបន្តជាស្តេចស្វា ស៊ុន អ៊ូខុង ក្នុងរឿងវគ្គបន្តជំនាន់ទី ២ វិញ ហើយលោក Cheung បា​ន​ទៅ​បន្តអាជីពសិល្បៈរបស់លោកទៀតនៅតៃវ៉ាន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបាត់មុខក្នុងសិល្បៈគ្មានដំណឹង តារាសម្ដែង Dicky Cheung បានលេចមុខមកជាថ្មីក្នុងកម្មវិធីផ្តល់បទសម្ភាសជជែកកម្សាន្តមួយ ដោ​យ​លោក​បានទម្លាយពីជីវិតប្រចាំថ្ងៃយ៉ាងកម្សត់កម្រនឹងបង្ហាញជាសាធារណៈ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាសម្ដែងប្រុសរូបនេះ បានបង្ហើបថា លោកតែងតែធ្វើដំណើរតាមឡានក្រុង និង រថភ្លើងក្រោមដី គ្មានទាំងអ្នកការពារ និង អ្នក​ចា​ត់​ការ​នៅក្បែរ សូម្បីតែទស្សនិកជនមួយចំនួនមើលលោកសឹងមិនស្គាល់ទៀតផង ។ ហើយមានអ្នកផ្សេងទៀត បានខ្សឹបខ្សៀវគ្នាថា លោ​ក​ជា​តា​រា​ល្បី​ប៉ុន្តែពួកគេមិនចាំឈ្មោះ រហូតនាពេលកន្លងមកនេះ លោកមិនដែលពឹងផ្អែកលើអាជីពសិល្បៈរកចំណូលមួយមុខទេ មានតែម្រាមដៃ ១០ រប​ស់​លោកប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោកក៏បានបន្តថា ដំបូងឡើយលោកក៏មានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ដែរ ពេលដែលជួបប្រទះក្នុងស្ថានភាពបែបនេះ ប៉ុ​ន្តែ​យូរ​ទៅលោកក៏មានអារម្មណ៍ធូរស្បើយបន្តិច ។ ចំពោះរូបភាពសន្លឹកដែលបានចែកចាយពេញក្នុងបណ្ដាញសង្គមនេះ គឺជារូបភា​ពចាស់កា​ល​ពី​ឆ្នាំ ​២០១៧ មើលទៅមានមនុស្សជាច្រើនហាក់ដូចជាមិនខ្វល់ខ្វាយទេ ហើយនេះគឺជាស្ថានភាពដ៏ធំមួយ ហើយក្នុងជីវិតលោកមិនធ្លាប់ជួបប្រទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនិយាយពីពេលថ្មីៗនេះវិញ ពិតជាគួរភ្ញាក់ផ្អើលមែនទែន មានរបាយការណ៍មួយបានលេចចេញអំពី តារាចម្រៀងប្រុសម្នាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងការឆបោកតាមទូរស័ព្ទ។ ​ជន​សង្ស័យ​ត្រូវបាន​ស្លៀក​ពាក់​ឈុត​មួក​សុវត្ថិភាព​ពេញ​លេញ ទើប​ឃើញ​តែ​ភ្នែក និង​ចិញ្ចើម ប៉ុន្តែតាមមើលទៅ វាគ្រប់គ្រាន់ហើយសម្រាប់អ្នកនិយមលេងអ៊ីនធឺណិតចាប់ផ្តើមបញ្ចេញការទស្សន៍ទាយផ្សេងៗអំពីអត្តសញ្ញាណរបស់បុគ្គលនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនគ្រប់គ្នា បាននិយាយគ្រប់ៗគ្នា ជនសង្ស័យជាតារាល្បីម្នាក់នោះគឺតារាប្រុសហុងកុង Dicky Cheung អាយុ ៥៧ ឆ្នាំ ដែលយើងត្រូវទទួលស្គាល់ថាមានភ្នែកធំៗ និងចិញ្ចើមក្រាស់ដូចបុរសដែលត្រូវបានចាប់ខ្លួនខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្រោយមក តុលាការប្រជាជន Shexian នៅទីក្រុង Huangshan ដែលបានចេញមុខមកបំភ្លឺថា ម្នាក់នេះមិនមែនជាបុរសណាម្នាក់ដែលអ្នកលេងអ៊ីនធឺណិតបានទាយនោះទេ ដោយតាមពិតទៅ បុគ្គលនេះមិនមែនជាមនុស្សល្បីនោះទេ គ្រាន់តែជា មនុស្សធម្មតាម្នាក់ដែលច្រៀងនៅក្នុងបារប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕