តារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Taew Natapohn ជាតារាស្រីមួយរូបដែលមានទាំងកេរ្តិ៍ឈ្មោះ និងសមត្ថភាពយ៉ាងពូកែ សម្រស់និងការលេងខ្លួនក៏ស្អាតខ្ញង់ៗ
ទើបអាចធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រនិយមតាមដាន និងចូលចិត្តលើរូបនាងជាហូរហែមួយថ្ងៃទៅ មួយថ្ងៃគួរឲ្យកត់សម្គាល់។ ទោះបីជាមានបញ្ហាខ្លះ ជាមួយមហាជនរិះគន់មកលើរូបនាង ក៏ពិតមែន តែតារាស្រីរូបនេះ
ហាក់មិនចុះចាញ់ឡើយ ដោយបានព្យាយាមតស៊ូ ហើយក៏បានក្លាយជាតារាចម្រៀង ទើបតែចេញបទដែលទទួលបានការគាំទ្រខ្លាំងផងដែរ។ និយាយពីរូបសម្រស់វិញ តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ជាមួយរាងដ៏សុិចសុីរបស់នាង។
ជាក់ស្ដែងក្នុងពេលថ្មីៗនេះ Taew កាន់តែធ្វើឱ្យបណ្ដាអ្នកគាំទ្រទូទាំងប្រទេសស្ទើតែស្រឡាំងកាំងម្ដងទៀត ខណៈបង្ហាញខ្លួនក្នុងអាងហែលទឹកមួយ មិនមានការផាតមុខ និងថែមប្រើសម្ដីបែបជឿជាក់ថា៖ «ក្នុងអាងងូតទឹកមាត់ឆ្នេរ មិនបាច់ផាត់មុខ»៕ សូមមើលរូបភាពខាងក្រោម៖