តារាសម្ដែងស្រីតូចច្រឡឹង Toey Jarinporn តែងតែទទួលបានការស្រលាញ់គាំទ្រពីមហាជន និង សរសើរពីសម្រស់របស់នាងជានិច្ច។ ជាពិសេស នៅពេលនាងប្ដូរពណ៌សថ្មី ធ្វើឲ្យ Toey កាន់តែទទួលបានការចាប់អារម្មណ៍ពីហ្វេនបន្ថែមទៀត។
ទោះជាម្នាក់ឯងក៏មិនជាបញ្ហា តារាសម្ដែងវ័យ ៣១ឆ្នាំរូបនេះ បានបង្អួតខ្លួនជាមួយនឹងសក់ថ្មី ដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថាដូចកូនក្រមុំជ័រ។ ជាមួយគ្នានេះដែរ រូបប៉ុន្មានសន្លឹករបស់ Toey ដែលនាងបានផាត់មុខបែបខ្ជូតៗ
សមនឹងម៉ូតសក់ពណ៌ស្អាត រកថាមិនត្រូវ ដែលមើលទៅ រាងទងដែកបែកផ្សែងបារី។ ពិតណាស់អ្នកគាំទ្ររបស់នាងមិនចង់ឱ្យតារាស្រីរូបនេះ នៅតែឯងយូរពេកទេ ដោយពួកគេតែងតែចង់ឱ្យនាងមានដៃគូជីវិតនឹងគេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់រូបនេះ បានបង្ហោះសារមួយនៅក្នុង Story IG របស់នាង ជាហេតុធ្វើឱ្យមនុស្សជាច្រើនដែលជាអ្នកគាំទ្រនាង ក្នុងបណ្ដាញសង្គមភ្ញាក់ព្រើត ស្រឡាងកាំង និង មានងឿងឆ្ងល់ជាខ្លាំង
ចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះនាង។ ព្រោះសារខ្លីបង្កប់អត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា គូព្រេងនិស្ស័យគឺជាមិត្ត ដែលអាចជួយអ្នកឱ្យរកឃើញក្តីសុខរបស់អ្នកបាន»៕ សូមមើលរូបភាពខាងក្រោម៖